en     km
en     km

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៩ ខែមេសា ស្លាប់ ៨នាក់ រងរបួស១២នាក់

Share

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន ​១០​លើកបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨​នាក់​(​ស្រី​២​នាក់​)​ រង​របួសធ្ងន់​ ៩​នាក់​(​ប្រុស​)​ របួសស្រាល​ ៣​នាក់​(​ប្រុស​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៩​នាក់។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១២​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរា  ចរណ៍​ គឺ បណ្តាល​មក​ពី​ល្បឿន​ ៣​លើក​(​ស្លាប់​៥​នាក់​)​ មិន​គោរព​សិទ្ធិ​ ៣​លើក​(​ស្លាប់​១​នាក់​)​ ប្រជែង​ ១​លើក​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់ ​១​នាក់​)​ ស្រវឹង​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់   ​៣​នាក់​ របួស​២​នាក់​,​ ព្រៃវែង​ ១​លើក​ ស្លាប់​១​នាក់​,​ កោះកុង​ ១​លើក​ ស្លាប់​១​នាក់​,​ បន្ទាយ​មាន​ជ័យ​ ៣​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​៦​នាក់​,​ រតនគិរី​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​១​នាក់​ និង​ខេត្តសៀមរាប​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​គួរបញ្ជាក់ដែរថា តាមរបាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល ​៩​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៨២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៥​នាក់​ របួស​សរុប​ ១០១​នាក់​ របួសធ្ងន់​ ៦៧​នាក់​ របួសស្រាល​ ៣៤​នាក់​ ៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង