en     km
en     km

សម្តច ហ៊ុន សែន ណែនាំឲ្យមានការយកចិត្តទុកដាក់លើធនធានមនុស្សឲ្យខ្លាំងក្លាបន្ថែមទៀត

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា  ធនធានមនុស្សរបស់កម្ពុជានៅពេលបច្ចុប្បន្នមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅ ឡើយទេ ដែលសម្តេចណែនាំឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ១០ ខែមេសា​ ឆ្នាំ២០១៨ នេះ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន!

នៅក្នុងពិធីនេះដែរ សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា ការដែរពង្រឹងសមត្ថភាពធនធានមនុស្សគឺជាការចូលរួមចំណែកមួយជួយអភិវឌ្ឍន៍ប្រទេសជាតិ។

កាលពីសប្ដាហ៍មុន ក្នុងពីធីចែកសញ្ញាប័ត្រដល់និស្សិតនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន ក៏បានដាស់តឿនអោយយុវជនខ្មែរ ត្រូវសិក្សាជំនាញអោយបានច្បាស់លាស់    ​​ខណៈសម្ដេចថ្លែងថាក្រុមហ៊ុនបរទេសខ្លះបានយកបុគ្គលិករបស់គេមកដោយកម្ពុជានៅខ្វះធនធាន មនុស្ស៕

 

Share

ព័ត៌មានទាក់ទង

Image