en     km
en     km

រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១០ មេសា ឆ្នាំ២០១៨នេះហើយ!

Share

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ ក្រសួងនិងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ អាសន្ននូវគម្រោងរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុស្រ្ដីទទួលបាននៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨នេះ ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួង​​បញ្ជាក់ថា ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងខាងលើដោយឥតគិតថ្លៃ គឺ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែ ​កក្កដា ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​ នឹងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់នូវខ្សែរថភ្លើងមួយនេះផងដែរ ។

ខ្សែរថភ្លើងដឹកអ្នកដំណើរខាងលើ ចំណាយពេលប្រមាណជា ៣០ នាទីក្នុងការដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយនិងអ្នកឈរប្រមាណ ១០០នាក់ ។

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់នូវរថភ្លើងពីប៉ោយប៉ែត ទៅ-សិរីសោភ័ណ កាលពីថ្ងៃទី០៤ ខែមេសា  ឆ្នាំ២០១៨  នៅស្ថានីយ៍រថភ្លើងប៉ោយ​ប៉ែត។

គួរបញ្ជ​ក់ដែរថា  កាលពីពេលថ្មីៗនេះ មានខ្សែរថភ្លើងចំនួនពីរខ្សែហើយ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់។ ​ជាក់ស្ដែង ខ្សែរថភ្លើងដឹកអ្នកដំណើរប៉ោយប៉ែត-សិរីសោភ័ណ ដែលមានប្រវែង ៤៨ km ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ និងបើកអោយពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image