loader

គ.ជ.ប កំណត់យកថ្ងៃទី២៩កក្កដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណារាស្រ្ដ និងទុកជាការជូនដំណឹងដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

នេះបើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ និងសេចក្ដីសម្រេចលេខ ៥៩ ចុះនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដសម្រាប់នីតិកាលលទី៦នៃរដ្ឋសភា។

គួរជម្រាបដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយលម្អិតស្ដីពីការប្រកាសផ្សាយការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ២០៨ នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០ព្រឹក នៅសាលសន្និសីទ សារព័ត៌មាន គ.ជ.ប៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x