ទីបំផុតអតីតប្រធានាធិបតីនៃប្រទេសស៊ីលដែលត្រូវបានតុលាការប្រទេសនេះ ផ្ដន្ទាទោសដោយរឿងអំ់ពុករលួយបានសម្រេចដើរទៅដេកក្នុងគុកដោយ ប្រគល់ខ្លួនអោយ ឆ្មាំគុក ចាប់ខ្លួន។
តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ DW លោក Luiz Inacio Lula da Silva ត្រូវដេកដុកគុករយៈពេល ១២ឆ្នាំ បន្ទាប់ពីតុលាការបានដាក់ទោសលោកពីបទពុករលួយ។
តាមប្រភពដដែលនេះ លោក da Silva បានទៅដេកលក្នុងគុក កាលពីយប់ថ្ងៃសៅរ៍ ទី៧ មេសា បន្ទាប់ពីលោកគេចខ្លួនរយៈពេល៣ ថ្ងៃ ដោយ បដិសេធមិនទទួលស្គាល់សាលក្រមផ្តន្ទាទោសប្រឆាំងនឹងរូបលោក។
អតីតប្រធានាធិបតីប្រទេសប្រេស៊ីល ២រូបហើយរូវបានផ្តន្ទាទោសករណីពុករលួយដែលជនជាប់ចោទដំបូង គឺ លោកស្រី Dilma Rousseff ក្នុងសំណុំរឿងដូចគ្នា។
ប្រជាជនប្រេស៊ីលដែលមានគាំទ្រលោក da Silva បានដើរតាមដងផ្លូវនៃប្រទេសនេះ ដើម្បីប្រឆាំងសាលក្រមតុលាការដោយចាត់ទុកថា ជាល្បែងនយោបាយមួយបំបាក់អតីតប្រធានាធិបតី រូបនេះ។ ក្នុងការតវ៉ានេះ បណ្ដាលអោយមានការបង្ក្រាបរបស់ប៉ូលិស ដោយបង្កអោយមនុស្ស ៨នាក់រងរបួស។
ក្រុមគាំទ្របានស្រែកអោយដោះលែងអ្នកនយោបាយរូបនេះវិញ។ តែបែបនេះក្ដី ក្រុមរដ្ឋអាជ្ញាបានបង្ហាញភស្តុតាង ថា លោក da Silvaបានប្រព្រឹត្តអំពើពុករលួយ ដោយ ការទទួលបា្រក់សំណូកពីក្រុមហ៊ុនសំណង់មកពីប្រទេសអាហ្សង់ទីន នូវទឹកប្រាក់ច្រើនសិបលានដុល្លារ។ លោក da Silva បានលើងកាន់តំណែងជាប្រធានាធិបតីប្រទេសប្រេស៊ីលពីឆ្នាំ ២០០៣ ដល់ ២០១០៕