en     km
en     km

តុលាការ ICJ នឹងបើកសវនាការលើសំណុំរឿង ម៉ាឡេស៊ីប្ដឹងសិង្ហបុរីនៅខែមិថុនា

Share

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ នឹងបើកសវនាការជាសាធារណៈ នៅខែ មិថុនា ឆ្នាំ ២០១៨​លើសំណុំរឿងចំនួន២ ដែលម៉ាឡេស៊ីបានប្ដឹងសិង្ហបុរី ករណី រលោភយកដែនទឹករបស់ខ្លួននៅតំបន់ Pedra Branca ។

មន្រ្តីតុលាការ ICJ បាននិយាយកាលពីថ្ងៃព្រស្បតិ៍ទី ៥មេសាថា សំណុំរឿងដំបូង ដែលម៉ាឡេស៊ីបានប្ដឹង គឺសុំអោយទុកជាមោឃៈ សេចក្ដីសម្រេចរបស់ ICJ កាលពីឆ្នាំ២០០៨ដែលផ្ដល់សិទ្ធិទៅអោយសិង្ហ​បុរីគ្រ​ប់គ្រង ដែនទឹកនៅតំបន់ Pedra Branca ។

ក្នុងសំណុំរឿងនេះ ICJ នឹងបើកសវនាការរយៈពេលបួនថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី ១១មិថុនា។ ចំណែកសំណុំរឿងទីពីរដែលម៉ាឡេស៊ីប្ដឹងសុំបកស្រាយសាលក្រម ត្រូវ​ចាប់ផ្ដើមពីរដំណាក់កាល គឺពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ម្ដង ហើយពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ម្ដងទៀត។  

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  ម៉ាឡេស៊ីបានប្ដឹងទៅកាន់ ICJ នៅខែ កុម្ភៈ ឆ្នាំ ២០១៧៕

Share

ព័ត៌មានទាក់ទង

Image