en     km
en     km

ក្រសួងធនធានទឹកបញ្ជាក់ពីបញ្ហាអាកាសធាតុភ្លៀងកក់ខែនៅមុនបុណ្យចូលឆ្នាំខ្មែរ

Share

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធាន និងឧតុនិយមបានឱ្យដឹងថា កម្ពុជាកំពុងទទួលរងកម្រិតសម្ពាធទាបខ្សោយ ដែលនាំអោយ​មានភ្លៀងកក់ខែធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ដដែលនេះ ភ្លៀងកក់ខែដែលធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស គឺមាននៅថ្ងៃទី០៦ និងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៨។

ដោយឡែក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១១ ខែមេសា ស្ទើតែគ្មានភ្លៀងកក់ខែធ្លាក់លើកលែងតែខេត្តកោះកុង។ ប៉ុន្ដែ ចាប់ពីថ្ងៃទី ១២ ឬទី១៣ ខែមេសា ​តទៅកម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ហើយសីតុណ្ហភាពអតិបរមាជាទូទៅស្ថិតក្នុងរង្វង់ពី ៣៣ ទៅ ៣៥ អង្សារសេ៕

Share

ព័ត៌មានទាក់ទង

Image