en     km
en     km

កូរ៉េខាងត្បូង៖ ស្ត្រីអតីតប្រធានាធិបតីត្រូវបានផ្ដន្ទាទោស ២៤ឆ្នាំ 

Share

កូរ៉េខាងត្បូង៖ ស្ត្រីអតីតប្រធានាធិបតីនៃប្រទេស កូរ៉េខាងត្បូង ប៉ាកគួនហេ ត្រូវបានផ្តន្ទាទោសអោយមានទោស ២៤ឆ្នាំ នៅថ្ងៃសុក្រទី៦ មេសានេះ ពាក់ព័ន្ធសំណុំរឿង ចំនួន៣ធំៗ ដែលនាំអោយស្ត្រីដំបូងគេជាមេដឹកនាំនៃប្រទេសសាធារណរដ្ឋនេះ ជាប់ ដាននៃទំព័រប្រវត្តិសាស្ត្រដ៏អាក្រក់។

                                                          លោកស្រី ប៉ាក់ កួនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង។

 

តាមបណ្ដាញផ្សាយព័ត៌មានរបស់ Channel News Asia លោកស្រីប៉ាកគួនហេត្រូវបានកាត់ទោសក្រោមបទចោទចំនួន៣ គឺ ការទទួលប្រាក់សំណូក ​ការចាប់ជម្រិតនិងបំពានអំណាចរដ្ឋ។ ជាមួយគ្នានេះ តុលាការបានបញ្ជាអោយ លោកស្រីបង់ប្រាក់មកអោយរដ្ឋវិញចំនួន ១៧លានដុល្លារ។

ចៅក្រម Kim Se-Yoon និយាយថា ក្រៅពីលោកស្រីប៉ាក គឺមិត្តភិក្ដរបស់លោកស្រី គឺអ្នកស្រី Choi Soon-sil ក៏ត្រូវបានផ្តនា្ទទោស​ធ្ងន់ធ្ងរដែរ។

ក្នុងសំណុំរឿងនេះ រដ្ឋអាជ្ញាបាន ស្វែងរកការផ្តន្ទាទោស លោកស្រី រហូត៣០ឆ្នាំ។

នៅពេលលោកស្រីរង់ចាំទទួលទោស នៅខាងក្រៅតុលាការឯនោះវិញ  ក្រុមប្រឆាំងនឹងតុលាការបានក្រវីទង់ជាតិ ហើយស្រែកថាលោកស្រីប៉ាកគ្មានកំហុសទេ។ 

លោកស្រីប៉ាកគួនហេ​បានចូលកាន់តំណែងប្រធានាធិបតីនៅឆ្នាំ ២០១៣៕ 

Share

Image
Image
Image