ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី! នាទីប្រវត្តិសាស្ត្រនៅពេលនេះ យើងសូមបន្តលើកយករជ្ជកាល នៃព្រះបាទអង្គច័ន្ទ មកបន្តទៀត ។ ស្ដេចខ្មែរអង្គនេះឡើងសោយរាជ្យដោយការលើកបន្តុប ពីសេ្ដចសៀម។ ព្រះអង្គច័ន្ទឡើងសោយរាជ្យ នៅពេលអាយុ១៥ឆ្នាំ។ ព្រះអង្គជាបុត្រច្បង របស់ព្រះអង្គអេង។ ដោយសារចង់រើខ្លួនចេញពីសៀម ព្រះអង្គក៏សម្រេចចិត្តទៅជ្រកក្រោមអាណ្ណាមម្ដង។
ក្នុងរជ្ជកាលរបស់ព្រះអង្គ គេសង្កេតឃើញអាណ្ណាព្យាយាមប្រើឥទ្ធិពល ជាខ្លាំងលើនគរខ្មែរ រហូតធ្វើឱ្យស្ដេចអង្គនេះ ស្ថិតក្នុងជំហរមិនឯករាជ្យ ហើយពេលនោះ នគរបែកបាក់ដោយសារ កូនស្ដេចខ្មែរពីរអង្គទៀត ប្រឆាំងឥទ្ធិពលអាណ្ណាម។
តើ រឿងរ៉ាវ ដូចម្ដេចទៀត ?
សូមស្ដាប់ ការអត្ថាធិប្បាយ ដោយ អ្នកស្រីកឹម សុគន្ធី ដូចតទៅ !
សូមជម្រាបថា ការស្រង់រឿងរ៉ាវប្រវត្តិសាស្ត្រនេះ គឺតាមសៀវភៅ របស់អ្នកនិពន្ធ អាឡឺដេម៉ាក្លែរ អតីត រ៉េស៊ីដង់បារាំង ប្រចាំនៅកម្ពុជា ។
Post Views: 1,605