អង្គការសហប្រជាតិ បានអំពាវនាវរកថវិកាជំនួយ ២ពាន់៦រយលានដុល្លារអាមេរិក ដើម្បីជួយប្រជាជនប្រទេសយេម៉ែនដែលជួបវិបត្តិទុរភិក្សដោយសារប្រទេសនៅអាហ្វ្រិកមួយនេះ ហែកហួរដោយសារសង្រ្គាមស៊ីវិល។
តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW ការអំពាវនាវរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងវេទិកាមួយដែលរៀបចំដោយប្រទេសស្វីសនិងស៊ុយអ៊ែត កាលពីថ្ងៃអង្គារទី៣មេសា។
លោក Antonio Guterres បាននិយាយថា វិបត្តិមនុស្សធម៌នៅប្រទេសយេម៉ែនមានស្ថានភាពអាក្រក់បំផុតបើធៀបនឹងប្រទេសផ្សេងៗទៀត។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពលរដ្ឋប្រទេសយេម៉ែន ជាង២២លាននាក់ ត្រូវការជំនួយជាបន្ទាន់។ លោកអគ្គលេខាធិការ បានអោយដឹងថា ស្ថានភាពកុមារ មានភាពអាក្រក់បំផុត ដែលពួកគេរស់នៅដោយ គ្មានបាយទទួលទានឡើយ ហើយពួកគេ ជាង២លាននាក់ មិនមានលទ្ធភាពទៅសាលារៀន។ តាមប្រភពរបស់DW ប្រទេសអារ៉ាប់រួម បានសន្យា ផ្ដល់ជំនួយ៩៣០លានដុល្លារអាមេរិក៕