en     km
en     km

ឆេះរថយន្តក្រុងសម្លាប់ពលករចំណាកស្រុកភូមា ២០នាក់

Share

រថយន្តក្រុងមួយគ្រឿងបានផ្ទុះឆេះនៅភាគខាងលិចប្រទេសថៃ ដោយសម្លាប់ពលករចំណាកស្រុកជនជាតិភូមា ២០នាក់ ដែលពួកគេបានធ្វើដំណើរតាមរថយន្តក្រុង មកធ្វើនៅព្រឹកព្រលឹមថ្ងៃសុក្រ ទី ៣០ មីនានេះ។

ប៉ូលិសបាននិយាយថា រថយន្តក្រុងនេះ បានដឹកអ្នកដំណើរ ៤៧នាក់ ហើយបានផ្ទុះឆេះភ្លាមៗបន្ទាប់ពីបានបើកឆ្លងផុតបន្តិចនៃជ្រកទ្វារព្រំដែន ចូលទៅប្រទេសថៃ ដើម្បីចូលទៅធ្វើការនៅប្រទេសមួយនេះ។​តែបើតាមការសែតបាងកកប៉ុស្ដិ៍ មនុស្សដែលស្លាប់មានចំនួន ២១​នាក់។

អ្នកបើកបរបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ភ្លើងបានឆេះចេញពីចំណុចកណ្ដាលរបស់រថយន្តក្រុងមួយនេះ ហើយក្រោយមក វាបានរីករាលដាលជាខ្លាំង។

ប្រទេសថៃបានប៉ាន់ស្មានថា ពលករចំណាកស្រុកជាង ៣លាននាក់ កំពុងធ្វើការនៅប្រទេសនេះ។ ពួកគេមានមកពីភូមា កម្ពុជា និងឡាវ៕ ប្រភពៈ CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង