ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសពន្យារពេលបង់ពន្ធតែមប្រីសារពើពន្ធរហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០១៨។
បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី២៧ ខែមីនានេះថាការប្រមូលពន្ធតែមប្រីសារពើពន្ធត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យាពេលបង់ពន្ធសារពើពន្ធរហូតដល់ចុងខែមិថុនាព្រោះម្ចាស់សហគ្រាសឬម្ចាស់អាជីវកម្មមួយចំនួនមិនទាន់បំពេញកាតព្វ កិច្ចបង់ពន្ធតែមសារពើពន្ធនៅឡើយ។
ម្ចាស់សហគ្រាសឬម្ចាស់អាជីវកម្មត្រូវភ្ជាប់មកជាមួយនូវលិខិតអនុញ្ញាតលើកស្លាកសញ្ញាអាជីវកម្មពីអាជ្ញាធរឬស្ថាប័នពាក់ព័ន្ធដូចជា រូបថតនិងទំហំស្លាក បង្កាន់ដៃប្រាក់ពន្ធបង់ឆ្នាំមុន ប័ណ្ណពន្ធប៉ាតង់និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ជាមួយគ្នានេះអគ្គនាយកដ្ឋានពន្ធដារព្រមានដល់ម្ចាស់សហគ្រាសនិងម្ចាស់អាជីវកម្មត្រូវទទួលទោសទណ្ឌតាមច្បាប់ស្តីពីសារពើរពន្ធក្នុងករណីហួសការកំណត់នេះ៕