en     km
en     km

ចិនត្រៀមទ័ពលុកលុយកោះតៃវ៉ាន់

Share

សារព័ត៌មានចិនជាច្រើនបានចុះផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ២២ មីនា ដោយបានដាក់ចំណងជើងធំៗនៅលើទំព័រមុខរបស់ខ្លួនថា ក្រុងប៉េកាំងបានត្រៀមទ័ព និងសព្វាវុធរួចហើយ ដើម្បីចូលលុកលុយកោះតៃវ៉ាន់នៅពេលដែលស្ថានការណ៍មកដល់។

ការព្រមានរបស់ទីក្រុងប៉េកាំងបានធ្វើឡើងចំពេលដែលមន្រ្ដីជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនបានធ្វើដំណើរទៅនឹងសមភាគីកោះតៃវ៉ាន់របស់ខ្លួននៅថ្ងៃ២២ ម្សិលមិញនេះដែរ។

សារព័ត៌មានចិនបានចុះផ្សាយថា កងទ័ពប្រជាជនបានភៀសខ្លួនហើយ ដើម្បីលុកលុយកោះតៃវ៉ាន់ប្រសិន បើមានការបញ្ជាណាមួយពីថ្នាក់ដឹកនាំបក្សកុម្មុយនីស្ដចិន ជាពិសេគឺលោក ស៊ីជីនភីង ប្រធានាធបិតីប្រទេសមហាអំណាចមួយនេះ។

លោក ស៊ី ជីនភីង ដែលថ្លែងនៅក្នុងសន្និបាតសភាប្រជាជនកាលពីថ្ងៃទី១៧ មីនា បាននិយាយថា ចិនមិនអាចអោយកោះតៃវ៉ាន់ជារដ្ឋឯករាជ្យបានឡើយ។

លោកស៊ី និងបក្សកុម្មុយនីស្ដចិនបានហៅកោះតៃវ៉ាន់ជាខេត្តមួយរបស់ចិន។កោះតៃវ៉ាន់បានបែកចេញពីការគ្រប់គ្រងរបស់ចិននៅឆ្នាំ១៩៤៩ តាមរយៈសង្រ្គាមស៊ីវិល។ ប្រតិកម្មរបស់ទំនងធ្វើឡើងឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អាឡិច វង់ ដែលបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ មន្រ្ដីជាន់ខ្ពស់អាមេរិកបានជួបជាមួយនិងមន្រ្ដីរបស់កោះតៃវ៉ាន់ដែលជំនួបនេះបានធ្វើអោយក្រុងប៉េកាំងខឹងសម្បាជាខ្លាំង។ សហរដ្ឋអាមេរិកបានអនុម័តនូវច្បាប់ថ្មីមួយដោយបានផ្លូវអោយមានចំណងទាក់ទងក្នុងកម្រិតតូចមួយជាមួយកោះតៃវ៉ាន់ដោយឈរលើគោលការណ៍មួយគឺការយោគយល់គ្នារវាងដែនដីប្រទេសទាំងពីរនេះ។

យ៉ាងណាក៏ដោយនៅប្រកាន់ជំហថា ខ្លួននៅតែទទួលស្គាល់នយោបាយចិនតែមួយ។ កោះតៃវ៉ាន់បច្ចុប្បន្នដឹកនាំដោយលោកស្រី តាយ អ៊ីងវ៉ៃ ដែលជាអ្នកស្ដាំនិយមទៅរកឯករាជ្យភាព។ ក្រោមការគ្រប់គ្រងរបស់លោកតាយ អ៊ីងវ៉ៃ នៅរយៈពេល ៣ឆ្នាំមកនេះ កោះតៃវ៉ាន់បានទិញបានសព្វាវុធពីសហរដ្ឋអាមេរិកយ៉ាងច្រើន។

កោះតៃវ៉ាន់បានប្រកាសថា ខ្លួនក៏មានសិទ្ធិការពារដែនដីរបស់ខ្លួនវិញដែរ ដោយមិនទុកអោយក្រុងប៉េកាំងលុកលុយដែនដីខ្លួនបានឡើយ។ តែយ៉ាងណាក៏ដោយកោះតៃវ៉ាន់មិនបានប្រកាសថា ដែនដីរបស់ខ្លួនជាដែនដីរដ្ឋឯករាជ្យនោះឡើយ៕Reuters

Share

Image Not Found
Image

ព័ត៌មានទាក់ទង