en     km
en     km

ចិន​ ប្រាប់​អា​មេ​រិ​កថា​ គ្មាន​បានការ​ទេ​ កុំ​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ តែ​អា​មេ​រិ​ក​មិន​ស្ដាប់​ឡើយ​

Share

​ដោយ​មិន​បាន​ប្រតិកម្ម​ធ្ងន់ៗ​វាយបក​អា​មេ​រិ​ក​ ករណី​ ក្រុង​វ៉ា​ស៊ី​ន​តោន​រៀបចំ​ធ្វើ​ស​ង្ក្រា​ម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ខ្លួន​ ក្រុង​ប៉េ​កាំ​ង​ គ្រាន់តែ​និយាយ​ថា​ មិន​មាន​នរណា​ឈ្នះ​រឿង​នេះ​។​ តែ​រដ្ឋាភិបាល​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ទំនង​មិន​ដកថយ​ឡើ​យ​។​

​កញ្ញា​ យី​លុយ​ ហ៊ា​ង​ ជូន​សេចក្ដីរាយការណ៍​៖​

 

​ថ្លែង​នៅ​ក្នុង​សន្និបាតសភា​ ប្រជាជន​ កាលពី​ថ្ងៃ​អង្គារ​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ កឺ​ឈាង​ បង្ហាញ​ក្ដី​សង្ឃឹមថា​ ប្រទេស​ទាំង​ពីរ​ អាច​រក្សា​រឿង​នៅ​ស្ងាត់ស្ងៀម​បាន​បន្ត​ទៀត​។​ លោក​រំពឹង​ថា​សហរដ្ឋអាមេរិក​ នឹង​បន្ធូរបន្ថយ​ ការ​រឹតត្បិត​ ការ​នាំ​ទំនិញ​ចូល​ប្រទេស​ចិន​។​

​តែ​យោង​តាម​ ច្បាប់ពាណិជ្ជកម្ម​ ត្រង់​ប្រការ​ ៣០១​ បាន​ចែង​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​មួយ​ ធ្វើ​សេចក្ដីសម្រេច​ដោយ​ឯកតោភាគី​ ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ ដែល​ខ្លួន​រក​ឃើញ​ថា​ មាន​ភាព​មិន​ត្រឹមត្រូវ​លើ​ជញ្ជីងពាណិជ្ជកម្ម​។​ យោង​តាម​ប្រការ​នេះ​ នាំ​ឲ្យ​អា​មេ​រិ​ក​មាន​សិ​ទិ្ធ​សម្រេច​ ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ដោយ​ ប្រការ​ណាមួយ​ដែល​ខ្លួន​គិត​ថា​ចាំបាច់​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ រដ្ឋការ​របស់​លោក​ត្រាំ​ កំពុង​តែ​រៀបចំ​គម្រោង​នៃ​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​។​ក្រុង​វ៉ា​ស៊ី​ន​តោន​ មាន​វិធានការ​ដូចនេះ​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ ដោយ​បាន​រក​ឃើញ​ ចិន​នៅ​តែ​បន្ត​លួច​ប្រើប្រាស់​ និង​ផ្ទេរកម្មសិទ្ធិ​បញ្ញា​លើ​ប្រភេទ​ផលិតផល​របស់​អា​មេ​រិ​ក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ ហៅ​ថា​ជា​ចោរលួច​កម្មសិទ្ធិបញ្ញា​។​

BBC​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​នៅ​ពេល​នេះ​ បន្ទាប់​ពី​អា​មេ​រិ​កបាន​ ពិភាក្សា​ជាមួយ​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ចិន​នៅ​តែ​មិន​ព្រម​ផ្លាស់​ប្តូរ​ជំហរ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បរាជ័យ​ការ​ការពារ​កម្មសិទ្ធិបញ្ញា​។​ ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​គ្រោង​ធ្វើ​ឡើង​តាម​រយៈ​ ការ​រឹត​បន្តឹង​ពន្ធ​នាំ​ចូល​ពី​ចិន​ ហើយ​រួម​ទាំង​ការ​ដាក់​វិធានការ​ផ្សេងៗ​ទៀត​។​ វិធានការ​នេះ​ សេត​វិមាន​នឹង​ដំឡើង​ពន្ធ​នាំ​ចូល​និង​ ការ​វិនិយោគ​ផ្សេងៗ​ពី​ចិន​មាន​ប្រមាណ​ពី​៣០​ទៅ​៦០​ពាន់​លាន​ដុល្លារ​។​ ជាមួយ​គ្នា​នេះ​ អា​មេ​រិ​ក​ព្រមាន​ថា​ អា​មេ​រិ​ក​ក៏​កំពុង​តែ​រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជុំវិញ​ករណី​នេះ​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​របស់​អា​មេ​រិ​ក​ដែល​កាន់​សំណុំរឿង​ នេះ​គឺ​លោក​ Robert​ Lighthizer​ បាន​ថ្លែងប្រាប់​សមាជិក​សភា​កាលពី​ថ្ងៃ​ទី​២១​មីនា​ថា​ អា​មេ​រិ​ក​កំពុង​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​បំផុត​លើ​ប្រទេស​ចិន​។​លោក​ថា​ការ​ការពារ​កម្មសិទ្ធិបញ្ញា​របស់​អា​មេ​រិ​ក​គឺជា​ការ​រក្សា​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​។​ មានការ​ព្រមាន​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ ប្រឆាំង​ចិន​នាំ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រីក​រាល​ដា​។​

​មន្ត្រី​អា​មេ​រិ​ក​ម្នាក់​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ក្រុង​វ៉ា​ស៊ី​ន​តោន​មាន​ភសត្តុ​តាង​ក្នុង​ដៃ​រូ​ច​ហើយ​ ដើម្បី​ប្រឆាំង​ចិន​ ដោយ​បង្ខំ​ឱ្យ​ចិន​ព្រមាន​ទៅ​ក្រុមហ៊ុន​របស់​ខ្លួន​កុំ​ បន្ត​លួច​ កម្ម​សិ​ទិ្ធ​បញ្ញា​នេះ​ទៀត​។​ លោក​ អះអាង​ថា​ភសត្តុ​តាង​ទាំងនេះ​ នឹង​អាច​នាំ​ចិន​ឡើង​តុលាការ​ ហើយ​ ប្រឈម​មុខ​នឹង​ បទ​ចោទ​ប្រឆាំង​នឹង​ខ្លួន​។​ តែ​បែប​នេះ​ក្នី​ លោក​Robert​ Lighthizer​ រំពឹង​ថា​ ចិន​ពិតជា​សង​សឹង​ ហើយ​ធ្វើ​អោយ​ប៉ះពាល់​ ផលិតផល​កសិកម្ម​ របស់​អា​មេ​រិ​ក​។​ តែ​មិន​អាច​បញ្ឈប់​អា​មេ​រិ​កបាន​ឡើយ​។​ អ្នក​សង្កេតការណ៍​ព្រមាន​ថា​ បើ​អា​មេ​រិ​ក​នាំមុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ ករណី​ជម្លោះ​ពាណិជ្ជកម្ម​ គឺ​សហភាព​អឺរ៉ុប​អាច​នឹង​ធ្វើ​តាម​អា​មេ​រិ​ក​ ហើយ​ពេល​នោះ​ចិន​ នឹង​កាន់តែ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​៕​

Share

ព័ត៌មានទាក់ទង

Image