ភ្នំពេញ៖ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ភាគីថៃនឹងបិទដំណើរការបន្ដសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្ដោះអាសន្ន (ប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែនិងពលករ) នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ជាកំហិត។
ក្នុងករណីដែលពលករកម្ពុជាមិនបានទៅបំពេញបែបបទអោយបានទាន់ពេលវេលាទេនោះ អាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ដែលពុំមានច្បាប់អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
តាមសេចក្ដីប្រកាសព័ត៌មានេះ ថ្ងៃផុតកំណត់បំពេញបែបបទគឺនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨។
អាស្រ័យហេតុនេះ ស្ថានទូតអំពាវនាវដល់ពលករកម្ពុជាទាំងអស់ដែលមិនទាន់បានបន្ដសុពលភាពប័ណ្ណស្នាក់នៅនិងធ្វើការបណ្ដោះអាសន្ន សូមមេត្តាប្រញប់រួសរាន់ទៅបន្ដសុពលភាពនៅការិយាល័យច្រកចេញចូលតែមួយរបស់ភាគីថៃតាមបណ្ដាខេត្ត-ក្រុង ដែលរស់នៅនិងធ្វើការ អោយបានរួនរាន់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលំអិតបន្ថែមសូមទំនាក់ទំនងទៅកាន់មន្រ្ដីស្ថានទូតកម្ពុជានៅទីក្រុងបាងកកតាមរយៈលេខទូរស័ព្ទ៖ ០២ ៩៥ ៧៥ ៨៥១ / ០៩២ ៨០ ៥០ ៥៦១ / ០៩៤ ០៩ ២៥ ៩០៥/០៨៦ ៧៩ ៩៩ ៩៥៧ /០៦៤ ៧៥ ៤៧ ៤០១ ៕