en     km
en     km

ស្លាប់ ៥នាក់ របួសធ្ងន់ ១៧ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

Share

របាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យដឹងថានៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៩ លើក បណ្ដាលឱ្យមានអ្នកស្លាប់ ៥នាក់ និងរបួសធ្ងន់ ១៧នាក់ របួសស្រាល ១៧នាក់ ព្រមទាំងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១៤នាក់។

តាមរបាយការណ៍នេះ មូលហេតុគ្រោះថ្នាក់ៈ ទីមួយ.ល្បឿនលឿន ទី២.មិនគោរពសិទ្ធិ ទីបី. មិនប្រកាន់ស្តាំ ការបើកជែង និងកត្តាយានជំនិះផងដែរ។

គ្រោះថ្នាក់នេះ បណ្តាលឱ្យខូចខាត ម៉ូតូ ១២គ្រឿង រថយន្តធុនតូច ០៧គ្រឿង រថយន្តធុនធំ ០១គ្រឿង និងម៉ូតូរ៉ឺម៉ក ០១គ្រឿង។

គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រកឃើញថា យានយន្តដែលបង្កហេតុ មាន ម៉ូតូ ០៥លើក រថយន្តធុនតូច ០៣លើក និងរថយន្តធុនធំ ០១លើក៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង