en     km
en     km

កងទ័ពកម្ពុជា-ចិន ចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨

Share

(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជិត ៥០០នាក់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានបើកលំហាត់សមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៨។

តាមគេហទំព័រអគ្គស្នងការនគរបាលជាតិ លំហាត់សមយុទ្ធនេះបានធ្វើឡើងនៅក្នុងភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុក ដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ដែលមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរិន្ទ និង លោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជន ចិនចូលរួម។

ស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters  នាយឧត្តមសេនីយប៉ុលសារឿន បាន និយាយថា សមយុទ្ធនេះ មានទ័ពកម្ពុជា ២៨០នាក់និងកងទ័ពចិត្ត ២១៦នាក់ ។ គោលបំណងនៃការធ្វើសមយុទ្ធនេះ ក្នុងបំណងរឹតចំណងមិត្តភាព និងដើម្បីអបអរសាទរទំនាក់ទំនងខួប ៦០ឆ្នាំ។

ចិនជាប្រទេសវិនិយោគបរទេសធំជាងគេដែលមានទំហំពាណិជ្ជកម្មរាប់ពានលានដុល្លារដោយវិនិយោគលើវិស័យជាច្រើន។ លោកប៉ុល សារឿនបន្តថា កម្ពុជាបានទទួលអត្ថប្រយោជន៍ពីវិនិយោគ និងអ្នកទេសចរចិនយ៉ាងច្រើន។ 

ចិនចាប់ធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជាជាលើកដំបូងនៅឆ្នាំ២០១៦ តែក្រោយមកកម្ពុជាក៏ចាប់ផ្ដើមព្យួរជំនួយយោធា និងការធ្វើសមយុទ្ធ-យោធាប្រចាំឆ្នាំជាមួយអាមេរិកដែលនាំឱ្យអ្នកសង្កេតឯករាជ្យ បារម្ភពីឥទ្ធិពលប្រទេសចិន លើវិស័យការពារជាតិកម្ពុជា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង