en     km
en     km

កម្ពុជានាំចេញជ័រកៅស៊ូបានជិត ៣ម៉ឺនតោនបានចំណូលជាង៤០លានដុល្លារ នៅ២ខែដំបូងឆ្នាំ២០១៨

Share

នៅរយៈពេល ២ខែ​ ដំបូងនៃឆ្នាំ២០១៨ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូ បាន​ជិត ៣ម៉ឺនតោន ទទួលបានចំណូលជាង ៤០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងបន្ដថា ការបញ្ចេញលក់ជ័រកៅស៊ូមានត្រឹមតែ ៩៦៤៣តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៩% បើធៀបនឹងរយៈពេលដូច​គ្នាឆ្នាំ២០១៧។

តាមរបាយការណ៍នេះ  ជ័រកៅស៊ូដែលលក់នៅក្នុងខែកុម្ភៈ មានចំនួនទឹកប្រាក់សរុបជាង ១៤លានដុល្លារ​​អា​មេរិក។ ដោយឡែកចំពោះជ័រកៅស៊ូ នៃការលក់ចេញ គិតជាមធ្យម ក្នុងមួយតោន មានតម្លៃ ១៥២១ដុល្លារ ។ 

ជាមួយគ្នានេះដែរ ស​ម្រាប់ជ័រកៅស៊ូដែលលក់បានក្នុងខែមករា ឆ្នាំ២០១៨ មានចំនួន ១៨៧៨៣តោន ដែលតម្លៃក្នុង ១តោន ជាមធ្យម ១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា សរុបតម្លៃនៃការនាំចេញជ័រកៅស៊ូ ទទួលបានទឹកប្រាក់ជាង ២៧លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យបាន ២៩ម៉ឺនតោននៅឆ្នាំ២០២០។  

 កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៦ ដែលជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង