en     km
en     km

ពលរដ្ឋ​ខេត្ដពោធិ៍សាត់​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ៤០​គ្រាប់​

Share

 ​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ដពោធិ៍សាត់​ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ ជា​ច្រើន​គ្រាប់​ ដែល​នៅ​មានគុណ​ភាព​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​សត្វ​ នៅ​ក្បែរ​ផ្លូ​ជាតិ​លេខ​ ៥​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ ដោយ​គេហទំព័រ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​នេះ​។​

​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនេះ​ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ព្រំប្រទល់​ឃុំ​បឹង​ខ្នា​ ចម្ងាយ​ ៥០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្ដៅ​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​ មាន​ចំនួន​ ៤៣​គ្រាប់​ ដែល​រួម​មាន​ គ្រាប់​ប្រភេទ​៦០​មី​លី​ម៉ែត្រ​ មាន​ចំនួន​ ១៩​គ្រាប់​។​ គ្រាប់​មីន៦៨​ ហៅ​ស្នូលពោត​ មាន​ចំនួន​ ១៦​គ្រាប់​។​ គ្រាប់​៨០​មី​លី​ម៉ែត្រ​ ១​គ្រាប់​ គ្រាប់បែក​ក្រឡា​ទៀប​ ០១​គ្រាប់​ គ្រាប់​បែកក្បាល​បេ​៤០​ មាន​ចំនួន​ ០៤​គ្រាប់​ និង​គ្រាប់​មីន​៦៩​ គ្មាន​គីប​មាន​ចំនួន​ ០២​គ្រាប់​។​

​សូម​ជម្រាប​ថា​ អាជ្ញាធរ​ខេត្ដ​បាន​ប្រមូល​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​អស់នេះ​ ចេញពី​កន្លែង​រក​ឃើញ​ទៅ​រក្សា​ទុក​ ដើម្បី​ប្រគល់​ជូន​អង្គភាព​ដោះ​មីន​ស៊ី​ម៉ាក់​។​ ប្រទេស​កម្ពុជា​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ចំនួន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង