អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak បានបង្ហាញមុខចំពោះព្រះរាជអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលហើយ នៅព្រឹកថ្ងៃពុធទី១៤មីនានេះ ដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញបទចោទពាក់ព័ន្ធនឹងអំពើពុករលួយ។
តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានAFP លោក Lee Myung-bak បានសុំទោសចំពោះកំហុសដែលកើតចេញពីសាច់ញាតិរបស់លោក។
លោក លី ដែលបានចប់អាណត្តិកាន់អំណាចរយៈពេល ០៥ឆ្នាំ កាលពីឆ្នាំ២០១៣ នោះបានបង្ហាញខ្លួន នៅចំពោះមុខតុលាការនៃសង្កាត់ ភាគកណ្តាលទីក្រុងសេអ៊ូល ក្នុងនាមជនសង្ស័យនៃការប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីមានការចោទប្រកាន់ថា លោកបានទទួលប្រាក់សំណូក ១០លានដុល្លារ ពីក្រុមហ៊ុន ។ប៉ុន្តែការចោទប្រកាន់លោក Lee Myung-bak ដំបូងដោយជាប់ពាក់ព័ន្ធនឹងសាច់ញាតិរបស់លោកម្នាក់ មានអាយុ ៧៦ឆ្នាំ ជាអតីតជំនួយការរបស់លោកដែលទទួលប្រាក់សំណូកពេលលោកាន់អំណាចពីឆ្នាំ២០០៨-២០១៣។
លោកលីបានប្រាប់រដ្ឋអាជ្ញាថា លោកពិតជាមានសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងនេះដែលនាំឱ្យមានការពាក់ព័ន្ធដល់រូបលោក។
លោក លី បានក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចុងក្រោយហើយ ដែលត្រូវបានក្រុមរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេតជុំវិញករណីពុករលួយ ខណៈ អតីតប្រធានាធិបតីមួយរូបទៀត គឺលោកស្រី ផាក គុនហេ ត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែលសាលក្រមនឹងត្រូវប្រកាសនៅអំឡុងខែមេសាខាងមុខនេះហើយ។
បើគិតពីលោក Lee Myung-bak គឺមានអតីតប្រធានាធិបតី៣ទៀតត្រូវបានផ្តន្ទាទោសករណីអំពើពុករលួយ។ក្នុងនោះ ប្រធានាធិបតីរ៉ូម៉ូនយ៉ុន បានធ្វើអត្តឃាតដោយលោតពីភ្នំកាលពីឆ្នាំ ២០០៩៕