ភ្នំពេញ៖ ជនជាតិចិន ១០០នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធនិងករណីជម្រិតទារប្រាក់តាម ប្រព័ន្ធអ៊ីនធើណឺត (VOIP) ស្ថិតនៅផ្ទះលេខ ៩៧ ផ្លូវលេខ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ១០នាទី។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមគេហទំព័រនេះដដែល ប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក សមប្រសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជីចុះត្រួតពិនិត្យជនជាតិចិន។
លោកនាយការិយាល័យបន្ដថា ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិចិនសរុបចំនួន ១០០នាក់ និងស្រី ១៩នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ដនៃច្បាប់៕