en     km
en     km

បុណ្យទន្លេក្រុងតាខ្មៅឆ្នាំនេះមានភ្ញៀវទេសចរជាង១លាននាក់(មានសំឡេង)

Share

ខេត្តកណ្ដាល៖ ពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព មិត្ដភាព និងនិរន្ដភាពទេចរណ៍» ​នៅឆ្នាំ ២០១៨នេះ មានភ្ញៀវទេសចរជាតិ​ និងអន្ដរជាតិ ចូលទស្សនា និងដើរកម្សាន្ដ ជាង ១លាននាក់ ។នេះបើតាម លោក​ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដែលបានផ្ដល់បទសម្ភាសឱ្យវិទ្យុស្រ្ដី នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨នេះ។

សូមស្ដាប់ប្រសាសន៍របស់អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក​ ម៉ៅ ភិរុណ ដូចតទៅ៖

 

លោក​ ម៉ៅ ភិរុណ បញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាង ១លាននាក់នេះ គឺ គិតពីថ្ងៃទី ០៩ ខែមីនា ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៨ដែលជារយៈពេលមួយនៃការប្រាព្ធពិធីបុណ្យទន្លេនៅឆ្នាំនេះ។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០១៧ កម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេលើកទី ៣ នៅខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរមកដើរលេងកម្សាន្ដ ជាង ១០ម៉ឺននាក់។

ជាទូទៅរាជរដ្ឋាភិបាលបានកំណត់យកខែមីនាសម្រាប់ចំពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បុណ្យទន្លត្រូវបានរៀបចំ ៣ដងរួចមកហើយ ដោយនៅឆ្នាំ២០១៤ ធ្វើឡើងនៅខេត្ដក្រចេះ  ឆ្នាំ២០១៥ ធ្វើឡើងនៅខេត្តកំពង់ចាម និងឆ្នាំ២០១៧  ធ្វើឡើងនៅខេត្តស្ទឹងត្រែង។

កាលពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកប្រធានបទ៖ « ទន្លេ ដោយផ្សារភ្ជាប់ ប្រជាជន ទេសចរណ៍ វប្បធម៍ និងបរិស្ថាន»ដែលជាប្រធានបទនៃពិធីបុណ្យទន្លេ។

ការរៀបចំអោយមានពិធីបុណ្យទន្លេនេះ គឺដើម្បីបំផុស មហាជនឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្ដរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្ដពិពិធកម្មសទេសចរ ណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្មីៗសម្រាប់ខេត្តដែលជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image