loader

ស៊ីរ៉ាឡេអូន៖បក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅជុំទីមួយ

ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរ៉ាឡេអូន បានរកឃើញបេក្ខជន២រូប មានឱកាសឡើងទៅប្រកួតគ្នា នៅជុំផ្ដាច់ព្រ័ត្រដោយសារលទ្ធផល បង្ហាញថា បេក្ខជនប្រឆាំងបាននាំមុខ បេក្ខជនបក្សកាន់អំណាច តិចតួច។

តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺDW លទ្ធផល បង្ហាញថា មេបក្សប្រឆាំង Julius Maada Bio បាន៤៣,៤ភាគរយ ហើយ បេក្ខជនបក្សកាន់អំណាចSamura Kamara បាន ៤២,៦ភារយហើយបេក្ខជន២រូបទៀត បាន៧ភាគរយនិង ៣,៤ភាគរយ។

ច្បាប់បោះឆ្នោតប្រទេសស៊ីរ៉ាឡេអ៊ូន ចែងថា បើគ្មានបេក្ខជនណា ដណ្ដើមបាន ជាង៥៥ភាគរយ មានន័យថាលទ្ធផលមិនអាចប្រកាសថាមានអ្នកឈ្នះជាសា្ថពរឡើយ។ តាមលទ្ធផលនេះគេត្រូវដាក់ការប្រកួតគ្នានៅ ជុំផ្ដាច់ព្រ័ត្រជាថ្មីទៀត។

ការបោះឆ្នោតនេះ បន្ទាប់ពី លោកErnest BaiKoroma បានចាកចេញពីតំណែង ដែលលោកបានកាន់តំណែងរយៈពេល១០ឆ្នាំមកហើយ។

ការបោះឆ្នោតកាលពីថ្ងៃទី៧មីនា មានបេក្ខជន ១៦នាក់។ គណៈប្រតិភូសហភាពអឺរ៉ុប បានហៅ ព្រឹត្តិការណ៍បោះឆ្នោត ថាប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវ។

ស៊ីរ៉ាឡេអូនជា ប្រទេសក្រីក្រមួយនៅ អាហ្វ្រិក ។ ប្រទេសនេះ មានបទពិសោធន៍ជូរចត់នៃការសម្លាប់រង្គាល ក្នុងសង្រ្គាម ស៊ីវិលមួយទសវតស្ស ១៩៩១-២០០២។ ប្រទេសនេះធ្លាប់ឆ្លងកាត់ ការផ្ទុះជំងឺអេបូឡាដោយសម្លាប់មនុស្ស រាប់ពាន់នាក់ កាលពីឆ្នាំ២០១៤-២០១៦៕ ប្រភព: DW

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំអ៊ុយក្រែនថ្លែងថា សូមនៅឱ្យស្ងៀម រុស្ស៊ីមិនឈ្លានពានភ្លាមទេ

មេដឹកនាំប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានព្[...]

និមិត្តរូបនៃចលនាមីធូ (#MeToo) ជប៉ុន ឈ្នះក្ដីទៀតរឿងរំលោភផ្លូវភេទ

តុលាការជាន់ខ្ពស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ប[...]

អាមេរិកដាក់ទាហានជាង៨៥00នាក់ឱ្យប្រុងជើងការ ពេលរឿងអ៊ុយក្រែនតានតឹងខ្លាំង

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x