ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថាខ្សែរថភ្លើងថ្មីរត់ពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមខែមេសា ឆ្នាំ ២០១៨នេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសនៅពេលចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវរថភ្លើងមួយខ្សែរនៅយប់ថ្ងៃទី៩ ខែ មីនា ឆ្នំា២០១៨ថាផ្លូវរថភ្លើងនឹងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរជាផ្លូវការនៅមុនពីធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។លោករដ្ឋមន្ត្រីថាផ្លូវរថភ្លើងកំពុងសាងសងនៅសល់ចំណាយប្រមាណ៣០០ម៉ែត្រទៀតប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបន្ថែមថាក្បាលរថភ្លើងនិងទូរថភ្លើងថ្មីដែលបានបញ្ជាទិញនិងកំពុងតម្លើងចំនួនបីគ្រឿងនៅប្រទេសម៉ិកស៊ីកូ។ក្បាលរថភ្លើងនឹងដឹកមកដល់កម្ពុជានៅចុងខែមីនានេះ។
រថភ្លើងរត់ពីរាជធានីភ្នំពេញឆ្ពោះទៅព្រលានយន្តហោះដែលតភ្ជាប់ពីផ្លូវរថភ្លើងមានស្រាប់ប្រវែង១៦១៣ម៉ែត្រ។អ្នកដំណើរចំណាយពេលវេលាជិះប្រហែល២៥នាទីទៅដល់គោលដៅ។រថភ្លើងអាចដឹកអ្នកដំណើរបានជាង១០០នាក់៕