តុលាការមួយនៃប្រទេសអេរ៉ង់កាត់ទោស ស្ត្រីម្នាក់ឱ្យមានទោសពីរឆ្នាំ ដោយសារតែស្ត្រីរូបនេះ បានដោះស្បែមុខនៅទីសាធារណៈដែល ជាការរំលោភលើច្បាប់សាសនារបស់ប្រទេសឥស្លាមមួយនេះ។
តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់DW ស្ត្រីម្នាក់នេះ បានដោះស្បៃមុខនៅពេលនាង ដើរតវ៉ា តាមដងផ្លូវទាមទារអោយលុបចោលបំរាមស្ត្រី ពាក់ស្បៃមុខ។
តុលាការប្រកាសកាលពីថ្ងៃពុធថា ស្ត្រីរូបនេះបានដោះស្បៃមុខ ដូចជាការបំពានលើច្បាប់ឥស្លាម។
ចាប់តាំងពីខែធ្នូឆ្នាំ២០១៧មក យ៉ាងតិចស្ត្រី៣០នាក់ ត្រូវចាប់ឃុំខ្លួន ដោយសារពួកគេ ចេញដើរតវ៉ាតាមដងផ្លូវ ព្រោះតែមិនបានពាក់ស្បៃមុខ។
តាមប្រភព របស់ សារព័ត៌មានអាល្លឺម៉ង់DW មេធាវីរបស់ស្ត្រីម្នាក់នេះនឹងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។
ប្រទេសអេរ៉ង់ ជារដ្ឋកាន់សាសនា ឥស្លាមដ៏តឹងមួយក្នុងចំណោមប្រទេសឥស្លាមជាច្រើនទៀត នៅលើពិភពលោកដែល មានការរឹតបន្តឹងទៅលើសេរីភាពរបស់ស្ត្រី៕