រដ្ឋាភិបាលនៃប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារ ទី៦ មីនា បានដាក់ប្រទេសស្ថិតក្នុងស្ថានភាពគ្រាមានអាសន្ននៅទូទាំងប្រទេសដោយសារជម្លោះ សាសនារវាងសាសនាម៉ូស្លីម និងសាសនាសីហៈលីស។
តាមបណ្ដាញព័ត៌មានរបស់អាល្លឺម៉ង់ DW ដែលស្រង់សេចក្ដីរាយការណ៍របស់សារព័ត៌មានប្រទេសស្រីលង្កាបានចុះផ្សាយថា កុប្បកម្មបានកើតឡើង នៅស្រុកមួយភាគកណ្ដាលប្រទេសដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើន។
ក្នុងអំពើកុប្បកម្មនេះ លំនៅដ្ឋានជាច្រើនរបស់សហគមន៍ម៉ូស្លីមត្រូវបានដុតឆេះ។ ដោយសារហិង្សាបែបនេះ រដ្ឋាភិបាលបានដាក់ពង្រាយទ័ពជាច្រើនម៉ឺននាក់ដើម្បីបន្ថយហិង្សានេះ។
ប៉ូលីសបានចាប់ខ្លួនមនុស្សជាច្រើននាក់។ តាមប្រភពដដែលនេះ រដ្ឋាភិបាលបានដាក់ស្ថានភាពគ្រាមានអាសន្នរយៈពេល ១០ថ្ងៃ។
ប្រទេសស្រីលង្កាកាន់ពុទ្ធសាសនា ចំណែកសាសនាសីហៈលីសមាន ២៥ភាគរយ ហើយសាសនាម៉ូស្លីមមាន ១០ភាគរយ។
ប្រទេសស្រីលង្កាធ្លាប់ធ្លាក់ក្នុងសង្រ្គាមស៊ីវិលជាច្រើនទសវត្ស កាលពីទសវត្ស ១៩៨០ និង ១៩៩០៕