មេដឹកនាំរបបកុម្មុយនិស្តនៃប្រទេសកូរ៉េខាងជើងគីំមជុងអ៊ុន បានបង្ហាញទឹកមុខញញឹមស្រស់នៅបានជួបប្រេសិតប្រធានាធិបតីកូរ៉េខាងត្បូង ដែលមកជួបមេដឹកនាំក្រុងព្យុងយ៉ាងវ័យក្មេង រូបនេះ ដើ់ម្បីត្រួសត្រាយផ្លូវអោយមានជំនួបកំពូល។
តាមបណ្ដាញផ្សាយព័ត៌មាន BBC និងព័ត៌មានអាល្លឺម៉ង់ DW គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយប្រេសិតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបលោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ ទី៥មីនា។
ក្នុងជំនួបដ៏រាក់ទាក់នេះ នាំឱ្យមានការព្យាករណ៍ថា អាចធ្វើឱ្យស្ថានការណ៍លើឧបទ្វីបកាន់តែធូរស្រាលជាងមុនខណៈបានធូរស្រាលចាប់តាំងកូរ៉េខាងជើងបានយល់ព្រមបញ្ជូនក្រុមកីឡាទៅចូលរួមប្រកួតកីឡារដូវរងាដែលបានបិទបញ្ចប់កាលពីថ្ងៃទី ២៥ កុម្ភៈ។
ក្នុងជំនួបដ៏កម្រនេះ គេឃើញ លោក គីម ជុងអ៊ុន ដែលជាបុរសខ្លាំងវ័យក្មេង និងប្អូនស្រីលោកទទួលទានបាយពេលល្ងាចរួមគ្នាដោយក្ដីរំភើបនិងរួសរាយរកគ្នាជាខ្លាំង។
ចាប់តាំងពីឡើងកាន់តំណែងកំពូលជាមេដឹកនាំកូរ៉េខាងត្បូងជំនួសឪពុកខ្លួន លោក គីម ជុងអ៊ុន កម្រនឹងជួបថ្នាក់ដឹកនាំប្រទេសដទៃណាស់។
ក្រោយពីជំនួបនេះ គណៈប្រតិភូប្រេសិតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវទៅកាន់សេតវិមាន ដើម្បីរាយការណ៍អំពីលទ្ធផលនៃជំនួបនេះ ប្រាប់ទៅមន្ត្រីអាមេរិកដែលគេរំពឹងថា នឹងមានជំនួបកម្រមួយធ្វើឡើងរវាងប្រធានាធិបតីកូរ៉េខាងត្បូងមូនចាអ៊ីន និង លោក គីម ជុងអ៊ុន។
តែយ៉ាងនេះក្ដី សេតវិមាននៅតែគំរាមបន្ថែមដាក់ទណ្ឌកម្មទៀតលើរបបក្រុងព្យុងយ៉ាងដែលជាការដាក់សម្ពាធលើ ប្រទេសកុម្មុយនិស្តឱ្យរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ តែក្រុងព្យុងយ៉ាងបដិសេធជាខ្លាំង ហើយគំរាមអាមេរិកដោយការធ្វើសង្គ្រាមនុយក្លេអ៊ែរទៀតផង៕