តុលាការកំពូលបានចេញសាលដីកាសម្រេចជាស្ថាពរឱ្យលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាលោកសម រង្ស៊ី អោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ និងពិន័យប្រាក់៨លានរៀល ពាក់ព័ន្ធនឹងករណីញុះញង់ថា សម្តេច ហ៊ុន សែន នៅពីក្រោយមរណភាពលោកបណ្ឌិត កែម ឡី ។
សាលដីកាស្ថាពររបស់តុលាការកំពូល ត្រូវបានប្រកាស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់ មេធាវី សំ សុគង់ ដែលជាអ្នកការពារក្តីឱ្យ លោកស្រី ថាក់ ឡានី។ សាលដីកានេះ គឺជាការតម្កល់នូវសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំ ពេញ។
សូមបញ្ជាក់ថា កន្លងមកទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេច ហ៊ុន សែន ចំនួន ១០០រៀល៕
Post Views: 539