បាតុកររាប់រយពាន់នាក់នៅក្នុងរដ្ឋធានីបុយការេសបានធ្វើបាតុជាច្រើនថ្ងៃមកហើយ ដោយដាក់សម្ពាធឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លាលែងពីតំណែងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងនេះ បានស្នើដកតំណែងប្រធានស្ថាប័នប្រឆាំងអំពើពុករលួយ។
តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW ក្រុមបាតុករបានចោទរដ្ឋាភិបាល និងលោករដ្ឋមន្ត្រី Tudorel Toader មានបំណងចង់បញ្ចៀសការស៊ើបអង្កេតមន្រ្តីមួយចំនួនដែលពាក់ព័ន្ធនឹងអំពើពុករលួយ។
លោករដ្ឋមន្ត្រីបានដាក់ស្នើទៅនាយករដ្ឋមន្ត្រីឱ្យដកប្រធានស្ថាប័នប្រឆាំងអំពើពុករលួយ លោកស្រី Laura Codruta Kovesi ពីតំណែងដោយចោទថា បានប្រើប្រាស់តួនាទីរបស់ខ្លួនហួសព្រំដែន និងប្រមាថ រដ្ឋសភា។
កាលពីថ្ងៃសៅរិ៍ លោកស្រីប្រធានស្ថាប័នប្រឆាំងអំពើពុករលួយបានស្នើទៅរដ្ឋអាជ្ញាសុំស៊ើបអង្កេតសមាជិកមន្ត្រីមួយចំនួននៃគណបក្សកាន់អំណាចសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយតែត្រូវបានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំទាស់។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើដកលោកស្រី Laura Kovesi ពីតំណែង តែសេចក្ដីស្នើនេះ នៅរង់ចាំប្រធានាធិបតីសម្រេច៕ ប្រភពៈDW