ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះហើយដែលគេហៅថាការបោះឆ្នោតអសល។
អង្គបោះឆ្នោត មានក្រុមក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងប្រទេស ប្រមាណ ១១៥៧២រូប និងសមាជិកសភា១២៣រូប។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ គណបក្សយុវជនកម្ពុជាលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិលេខរៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលេខរៀងទី៤។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការិយាល័យ បោះឆ្នោតទាំង៣៣ នៅទូទាំង២៥ រាជធានី-ខេត្ត បានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីបើកបម្រើការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ។
សមាជិកគ.ជ.ប ទាំង៩រូប ត្រូវបានបែងចែកភារកិច្ចគ្នាចុះត្រួតពិនិត្យមើលដំណើរការបោះឆ្នោត នៅតាមមណ្ឌលភូមិភាគ៨ សម្រាប់ថ្ងៃនេះ និងថ្ងៃបោះឆ្នោតស្អែកផងដែរ។
តាមការប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានអ្នកចូលរួមសង្កេតការណ៍ជាតិមកពីស្ថាប័នអង្គការសង្គមស៊ីវិលប្រមាណ ២៧៦នាក់។
ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ចំនួនសមាជិកព្រឹទ្ធសភាមាន៦២រូប តែ សមាជិក៥៨រូបជ្រើសតាំងពី អង្គអ្នកបោះឆ្នោត។ ចំណែក៤រូបទៀត ជ្រើសតាំងពី ព្រះមហាក្សត្រ និង ២រូបទៀត ជ្រើសតាំងពីសមាជិកសភា៕