ពិតជាមហាអំណាចមែន អាមេរិកបើព្រមានហើយពិតជាធ្វើមែន! នៅថ្ងៃទី ២៣ កុម្ភនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា សេតវិមាននឹងរៀបចំផ្ទេរស្ថានទូតរបស់ខ្លួនចេញពីរដ្ឋធានីតេអាវិសទៅរដ្ឋធានីថ្មី ជេរុយសាឡេមនៅខែឧសភា ។
ជំហររបស់សេតវិមានត្រូវបានមើលឃើញថា ប្រទេសមហាអំណាចនេះ អនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន មិនរួញរាឡើយ ទោះបីជាង ១២០ប្រទេសបានបោះឆ្នោតជំទាស់មហិច្ឆតារបស់ខ្លួនក៏ដោយ។
មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានធ្វើកាលពីថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៧ បានអនុម័តជំទាស់អាមេរិកប្រកាសដាក់រដ្ឋធានីជេរុយសាឡឹមជារបស់អ៊ីស្រាអ៊ែល។ ក្នុងមហាស្និបាតនេះ ប្រទេសចំនួន ១២៨ បានបោះឆ្នោតជំទាស់អាមេរិក ខណៈប្រទេសគាំទ្រ និង ៥៦ប្រទេសទៀត អនុប្បវាទ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហាតឌឺ ណឺត (Heather Nauert) បាននិយាយថា សេតវិមានត្រូវតែបោះ ជំហ៊ានជាប្រវត្តិសាស្ត្រក្នុងរឿងនេះ ដោយកំណត់ផ្ទេរស្ថានទូតទៅតាំងនៅទីក្រុងជេរុយសាឡឹមនៅ ខែឧសភា។ លោកស្រីថា ធ្វើដូចនេះ ដើម្បីរម្លឹកខួបទំនាក់ទំនងការទូត ៧០ឆ្នាំជាមួយអ៊ីសា្រអ៊ែល។
រដ្ឋធានីជេរុយសាឡឹមដើមឡើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន និងហ្ស៊កដានី តែទីក្រុងបុរាណរបស់ជនជាតិជ្វីសនេះបានធ្លាក់បន្តិចម្ដងៗជារបស់អ៊ីសា្រអ៊ែលចាប់តាំងពីសង្រ្គាម ឆ្នាំ១៩៦៧ ដែលបច្ចុប្បន្នទីក្រុងនេះ ត្រូវបានអ៊ីស្រាអ៊ែលគ្រប់គ្រងហើយ។
អនុប្រធានាធិបតីអាមេរិក Mike Pence បានប្រាប់ថ្លែងក្នុងកិច្ចប្រជុំសភាអ៊ីស្រាអ៊ែលថា ចាប់ពីខែ ឧសភា ឆ្នាំ ២០១៨នេះទៅ គឺជារៀបចំផ្ទេរស្ថានទូតទៅតាំងនៅទីក្រុងជេរុយសាឡឹម។
ប្រតិកម្មពីប៉ាឡេស្ទីន
ប្រទេសដែលប្រតិកម្មមុនគេ ទៅនឹងការសម្រេចរបស់អាមេរិក គឺ ប៉ាឡេស្ទិន។ ប្រធានាធិបតី Mahmoud Abbas បានសម្ដែងកំហឹងភ្លាមប្រឆាំងអាមេរិក ដោយប្រកាសថា ក្នុងនាមលោកជាមេដឹកនាំប៉ាឡេស្ទិន ពិតជាមិនអាចទទួលយកបានឡើយ។ លោកចាត់ទុកសេចក្ដីសម្រេចរបស់សេតវិមានថា កំពុងបញ្ឆេះភ្លើងពន្លត់សន្តិភាពនៅក្នុងតំបន។
មកដល់ពេលនេះ ពុំទាន់ឃើញប្រទេសដែលជំទាស់អាមេរិក ប្រតិកម្មនៅឡើយទេ។ តែសម្រាប អ៊ីស្រាអ៊ែលវិញស្ថិតក្នុងជំហរប្រុងប្រយ័ត្ន ខណៈនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងទៅកាន់ក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៥ ឧសភា ឆ្នាំ២០១៨នេះ ដែលគេសន្និដ្ឋានថា វត្តមានរបស់លោកគឺជាទទួលយ សេចក្ដីសម្រេចរបស់អាមេរិកដែលផ្ទេរស្ថានទូតទៅចេញពីរដ្ឋធានីតេអាវិសទៅកាន់រដ្ឋធានីថ្មី ជេរុយសាឡឹម៕ ប្រភពៈ CNA និង Reuters