en     km
en     km

ធនាគារ​ អេ​ស៊ី​លី​ដា​ បដិសេធ​កម្ម​វី​ធី​ចាប់ឆ្នោត​ផ្សងសំណាង​ ឬ​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​អតិថិជន

Share

​ភ្នំពេញ​ ៖​ ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដែល​ជា​ធនាគារ​ដ៏​ធំ​ និង​ឈាន​មុខគេ​មួយ​នៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​នេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ ថា​ ធនាគារ​ អេ​ស៊ី​លី​ដា​ ពុំ​មានកម្ម​វិធី​ចាប់ឆ្នោត​ផ្សងសំណាង​ ឬ​ក៏​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ណាមួយ​ជួន​ដល់​អតិថិ​ និង​សាធារណជន​ឡើយ​។​

​សេចក្ដី​ប្រា​កស់​ព័ត៌មាន​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដូចនេះ​ ពីព្រោះ​តែ​ក្នុង​រយៈពេល​ថ្មីៗកន្លង​ទៅ​នេះ​ មាន​ជនខិលខូច​មួយ​ចំនួន​ បាន​អះអាង​ថា​ ខ្លួន​ជា​បុគ្គលិក​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ឬ​យកឈ្មោះ​ ធនាគារ​ អេ​ស៊ី​លី​ដា​ ទៅ​ប្រើប្រាស់​ ដើម្បី​ឆបោក​ប្រាក់ ​ពី​អតិថិជន​ និង​សាធារណជន​ មួយ​ចំនួន​តាម​រយៈ​ទូរស័ព្ទ​ ឬ​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ទៀត​។​ ជនខិលខូច​ទាំងនោះ​បាន​តម្រូវ​ឲ្យ​អតិថិជន​ ឬ​សាធារណជន​ ផ្ទេរ​ប្រាក់​មួយ​ចំនួន​ជា​មុន​សិន​ ដើម្បី​ចំណាយ​រត់ការ​ជា​ថ្នូរ​ នឹង​ការ​ទទួល​បាន​រង្វាន់ ​ជា​ទឹកប្រាក់​ពី​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​។​

​ត្រង់​ចំណុច​នេះ​ ធនាគារ​ អេ​ស៊ី​លី​ដា​ បាន​បញ្ជាក់ច្បាស់ថា​ ធនាគារ​ គ្មាន​កម្មវិធី​បែប​នេះ​ឡើយ​។​ ក្នុង​ករណី​ដែល​អតិថិជន​ និង​សាធារណជន​ទាំងអស់​បាន​ជួប​ករណី​ដូច​បាន​ជម្រាប់​ខាងលើ​ សូម​ទាក់ទង​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​ បម្រើសេវា​ ២៤​ម៉ោង​ របស់​ធនាគារ ​អេ​ស៊ី​លី​ដា​ ភីអិលស៊ី ០២៣៩៩៤​ ៤៤៤​ ឬ​០១៥​ ៩៩៩​ ២៣៣៕​

Share

ព័ត៌មានទាក់ទង

Image