en     km
en     km

ការ​បោះបង្គោល​ព្រំប្រទល់​ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ បាន​រួចរាល់​ហើយ​

Share

​ភ្នំពេញ​ ៖​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ នៃ​ខេត្ដព្រះវិហារ​ មន្ទីរ​បរិស្ថាន​ និង​ប្រជា​សហគមន៍​ សហការ​ជាមួយ​អង្គការ​សមាគម​អភិ​វ​រក្ស​សត្វព្រៃ​ (WCS)​ បាន​បញ្ចប់​ការ​បោះបង្គោល​ព្រំប្រទល់​ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ ដោយ​ធ្វើ​បាន​រួចរាល់​ហើយ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ WCS​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ ទទួល​បាន​នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​នេះ​។

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្ដព្រះវិហារ មន្ទីរបរិស្ថាន និងប្រជាសហគមន៍ សហការជាមួយអង្គការសមាគមអភិវរក្សសត្វព្រៃ (WCS) ដែលបានចុះទៅបោះបង្គោលព្រំប្រទល់ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ប្រភពរូបភាពពី អង្គការ WCS

លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ការ​បោះបង្គោល​ព្រំប្រទល់​នេះ​ គឺ​មាន​គោលបំណង​ផ្ដល់​ភាព​ងាយស្រួល​ដល់​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ ក្នុង​ការ​ចុះ​បំពេញការងារ​ដើរ​ល្បាត​ព្រៃ​ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ និង​ជា​ពិសេស​ គឺ​ការ​ចុះ​អនុវត្ដ​ច្បាប់​ដើម្បី​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ក្នុង​តំបន់​នេះ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​គោលបំណង​សំខាន់​ យើង​ចង់​ឲ្យ​មាន​ព្រំប្រទល់​ច្បាស់លាស់​ មាន​ន័យ​ថា​ ភ្នំ​ត្បែង​ហ្នឹង​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ជា​តំបន់​ការពារ​អ​ញ្ចឹ​ង​។​ ការ​បោះបង្គោល​ហ្នឹង​គឺ​ជួយ​ទី​១​ ឲ្យ​ប្រជាជន​ដឹង​ថា​ ព្រំប្រទល់​ត្រឹមណា​តំបន់​ការពារ​ ហើយ​មួយទៀត​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​គាត់​ងាយស្រួល​ក្នុង​ការ​ដើរ​ល្បាត​ គាត់​មាន​ព្រំប្រទល់​ច្បាស់លាស់​ តំបន់​កន្លែង​ណា​គាត់​ត្រូវ​ធ្វើការ​ដើរ​ល្បាត​ ហើយ​មួយទៀត​ងាយស្រួល​ក្នុង​ការ​អនុវត្ដ​ច្បាប់​ ប្រសិនបើ​មាន​បទល្មើស​ តើ​វា​ស្ថិត​នៅ​ក្រៅ​ឬ​ក្នុង​ ដោយ​យើង​មើល​បង្គោល​ហ្នឹង​អាច​ដឹង​»​។​

​បង្គោលព្រំ​ប្រទល់​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ ត្រូវ​បោះបង្គោល​ជា​ស៊ីម៉ង់​ចំនួន​ ៤០​ដើម​ នៅ​តាម​ទីតាំង​សំខាន់ៗ​ មួយ​ន​ចំនួន​ក្នុង​តំបន់​នេះ​។​ សកម្មភាព​បោះបង្គោល​នេះ​ គឺ​ទទួល​បាន​ថវិការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ Rainforest​ Trust​។​ មុន​ពេល​ដែល​ចាប់ផ្ដើម​បោះបង្គោល​ អាជ្ញាធ​ខេត្ដព្រះវិហារ​ រួម​មាន​ មន្ដ្រី​មន្ទីរ​បរិស្ថាន​ អភិបាលស្រុក​ និង​មេឃុំ​ បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ ឲ្យ​បាន​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​នៃ​ការ​កំណត់​ព្រំប្រទល់​អភិរក្ស​ និង​ទីតាំង​ហាមឃាត់​ផង​ដែរ​។​

​លោក​ អ៊ា​ សុខា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដព្រះវិហារ​ បាន​និយាយ​ថា​ ការ​បញ្ចប់​ ការងារ​បោះបង្គោល​ព្រំប្រទល់​នេះ​ គឺជា​ជំ​ហ៊ាន​ដំបូង​ ក្នុង​ការ​បង្កើត​ផែនការ​អភិរក្ស​តំបន់​នេះ​ ហើយ​វា​ នឹង​ជួយ​ឲ្យ​ប្រជា​សហគមន៍​បានដឹង​អំពី​ទីតាំង​ព្រំប្រទល់​ការពារ​ ព្រមទាំង​ផ្ដល់​ជា​មូលដ្ឋាន​សម្រាប់​ ការ​រៀបចំ​ផែនការ​ដើរ​ល្បាត​របស់​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​។​

​បន្ថែម​ពី​នេះ​លោក​បន្ដ​ថា​ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ គឺជា​ទីកន្លែង​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដព្រះវិហារ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ផ្សេងៗ​ទៀត​ ចាត់ទុកជា​កន្លែង​ ទី​សក្ការបូជា​ និង​ជា​កន្លែង​មាន​សក្ក​ដា​នុ​ពល​សម្រាប​វិស័យ​ទេសចរណ៍ធម្មជាតិ​ផង​ដែរ​។​

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ គ្របដណ្ដប់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ ២​ម៉ឺន​ ៥​ពាន់​ ២៦៩​ហិ​កតា​ និង​មាន​រយៈកម្ពស់​រហូត​ដល់​ ៤០០​ម៉ែត្រ​។​ ការ​បោះបង្គោល​ព្រំប្រទល់​នេះ​ បាន​ចំណាយពេល​ចំនួន​ ៥​ស​ប្ដា​ហ៍​។​ ភ្នំ​ត្បែង​ត្រូវ​បាន​ដាក់​ជា​តំបន់ ការពារធម្មជាតិ​ នៅ​ក្នុង​ឆ្នាំ​២០១៦​ និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អាង​ស្ដុក​ទឹក​ ប៉ែក​ខាងលើ​ស្ទឹង​សែន​ ដែល​ជា​ដៃ​នៃ​បឹង​ទន្លេសាប​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បង្ហាញ​ចំណាប់អារម្មណ៍​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ប្រជា​សហគមន៍​មានការ​យល់​ដឹង​កាន់តែ​ច្រើន​ អំពី​សារៈសំខាន់​ នៃ​ការ​ចូលរួម​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​។​ លោក​ ម៉េ​ង​អ៊ី​ បន្ដ​ទៀត​ថា​ ក្រោយ​ពេល​ដែល​បោះបង្គោល​នេះ​ ក្រុម​អ្នក​ភិ​រក្ស​សត្វព្រៃ​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ដ​ នឹង​រៀង​ចំ​ដាក់​កា​ម៉េ​រ៉ា​ថតរូប​ស្វ័យប្រវត្ដិ​ ដើម្បី​ដឹង​កាន់តែ​ច្បាស់​ពី​ប្រភេទ​សត្វព្រៃ​ ដែល​កំពុង​មាន​វត្ដមាន​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​នេះ​៕

Share

ព័ត៌មានទាក់ទង

Image