en     km
en     km

អូស្ត្រាលី៖ភេរវករបរាជ័យក្នុងការប៉ុនប៉ងទម្លាក់យន្តហោះដឹកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល

Share

មេដឹកនាំអូស្ត្រាលីនិយាយថា កងសន្តិសុខប៉ូលិសបានបញ្ឈប់ជាបន្ទាន់នូវ​ក្រុមភេរវកម្មមួយក្រុមដែលបានរៀបចំផែនការបំផ្ទុះទម្លាក់យន្តហោះដឹកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Malcolm Turnbull បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃ ពុធ ទី ២១កុម្ភៈ ថា លោកបានទទួលសេចក្ដីរាយការណ៍មួយពីក្រុមប្រតិបត្តិការប្រឆាំងអំពើភេរវកម្មបានវាយឆ្មក់ ដោយទប់ស្កាត់បានផែនការរបស់ពួកភេរវកម្មរៀបចំធ្វើការវាយយន្តហោះមួយគ្រឿងហោះមកពីប្រទេសអ៊ីស្រាអ៊ែល។

លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះអាជ្ញាធរក្រុងស៊ិដនីបានចាប់ខ្លួនជនសង្ស័យ ៤នាក់។

ជាមួយគ្នានេះដែរ នាយករដ្ឋន្ត្រីអ៊ីសា្រអ៊ែល Benjamin Netanyahu បាននិយាយថា កម្លាំងចារកម្មរបស់អ៊ីស្រាអ៊ែលបានដឹងមុនពីការប៉ុនប៉ងវាយប្រហារយន្តហោះ។

នៅក្នុងពិធីមួយនៅទីក្រុជេរុយសាឡឹម លោកNetanyahu បានអោយដឹងថា ក្រុមភេរវករមួយក្រុមក៏មានផែនការ បំផ្ទុះគ្រាប់បែកលើយន្តហោះមួយគ្រឿងទៀតរបស់ក្រុម ហ៊ុន”Australian airliner.” តែក្រុមចារកម្មបានទប់ស្កាត់ទាន់សភាពការណ៍។

តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់DW នាយករដ្ឋន្ត្រីអ៊ីសា្រអ៊ែល Benjamin Netanyahu បានត្រឡប់មកដល់ប្រទេសអ៊ីស្រាអ៊ែលវិញកាលពីថ្ងៃ ពុធ ម្សិលមិញ ហើយយន្តហោះដែលលោកជិះ គឺ យន្តហោះ Etihad។

ប្រទេសអូស្ត្រាលីនឹងរៀបចំទទួលគណៈប្រតិភូជាន់ខ្ពស់ ឋានៈជា ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃប្រទេសសមាជិកសមាគមអាស៊ាន​ដែលមកចូលរួមប្រជុំអាស៊ានបូកអូស្ត្រាលី នៅពាក់កណ្ដាលខែ មីនា ឆ្នាំ២០១៨នេះ៕ ប្រភពៈDW

Share

ព័ត៌មានទាក់ទង

Image