en     km
en     km

ក្រសួងប្រកាសពីតម្លៃប្រេងសាំងធម្មតាលក់មិនអោយលើសពី ៣៨៥០ រៀលក្នុងមួយលីត្រ

Share

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គ្រប់ស្ថានីយប្រេងសាំងទាំងអស់ដែលមានលក់ប្រេងសាំងធម្មតា គឺ ត្រូវលក់មិនអោយលើសពី ៣,៨៥០រៀលក្នុងមួយលីត្រ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការការកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈ ចុះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បញ្ជាក់ថា ក្រៅពីប្រេងសាំងធម្មតាដែលត្រូវលក់មិនអោយលើសពី ៣,៨៥០រៀលក្នុងមួយលីត្រ គឺប្រេងម៉ាស៊ូត ក៏ត្រូវលក់មិនអោយលើស ៣,៦០០រៀលក្នុង១លីត្រផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលនេះ គឺគ្រប់ស្ថានីយប្រេងឥន្ទនៈទាំងអស់ត្រូវចាប់អនុវត្តន៍ដូចអ្វីដែលក្រសួងបានប្រកាសចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ

 

 

Share

Image
Image
Image