en     km
en     km

ហ្វីលីពីនព្រួយបារម្ភករណីអាមេរិកដាក់ឈ្មោះលោកឌូទើតេ ថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្ស

Share

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានសម្ដែងការព្រួយបារម្ភដោយទាមទារឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះការស្រង់ឈ្មោះលោក ឌូទើតេ ទៅក្នុងបញ្ជីមេដឹកនាំអតា្ដធិបតេយ្យមួយចំនួននៅលើពិភពលោក។

អ្នកនាំពាក្យលោកឌូទើតេ គឺ លោក Harry Roque បានប្រាប់វិទ្យុ DZMM ហើយត្រូវបានស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន  Channel News Asia នៅថ្ងៃនេះថា ៖«យើងសូមប្រកាសថា លោកឌូទើតេ មិនមែនជាមេដឹកនាំរំលោភសិទ្ធិមនុស្ស ឬមេដឹកនាំអត្ដាធិបតេយ្យ ដូចការិយាល័យស៊ើបអង្កេតរបស់អាមេរិកដាក់បញ្ចូលឈ្មោះលាយឡំជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍មួយចំនួនទៀតនោះទេ។

ការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិកបានដាក់ឈ្មោះមេដឹកនាំពិភពលោកមួយចំនួនដែល​ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរគឺនៅអាស៊ីអាគ្នេយ៍មានប្រទេសមួយចំនួនរួមមាន៖ ប្រទេសហ្វីលីពីន ថៃ កម្ពុជា ជាដើម។

ប្រធានាធិបតីហ្វីលីពីនដែលដឹកនាំរដ្ឋាភិបាលប្រទេសនេះ ពីខែមិថុនា ឆ្នាំ២០១៦ បណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ ៤ពាន់នាក់ នៅក្រោមយុទ្ធនាការសង្រ្គាមប្រឆាំងគ្រឿងញៀន។

ដោយសាររឿងនេះ រដ្ឋអាជា្ញមួយនៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិបានប្រកាសបង្កើតបណ្ដាញស៊ើបអង្កេត ដើម្បីដាក់បន្ទុកលោក ឌូទើតេ ដែលឈានទៅដល់ការកោះហៅលោកឡើងតុលាការ។

លោកឌូទើតេ បានប្រកាសថា លោកមិនឡើងតុលាការទេ ប៉ុន្ដែលោកសុខចិត្តអោយប៉ូលិសរបស់លោកបាញ់សម្លាប់ចោលតែម្ដង៕ Channel News Asia

Share

ព័ត៌មានទាក់ទង

Image