en     km
en     km

តុលាការម៉ាឡេស៊ីផ្ដន្ទាទោសវិចិត្រករម្នាក់ដោយសារគូររូបថ្លុកនាយករដ្ឋមន្ត្រី

Share

តុលាការមួយនៃប្រទេសម៉ាឡេស៊ី បានចាប់ខ្លួននិងផ្តនា្ទទោសវិចិត្រករម្នាក់ គឺ លោក Fahmi Reza ដោយសារតែលោកគូរថ្លុករបស់នាយករដ្ឋមន្ត្រីណាជីពរ៉ាហ្ស៉ាក់បង្ហោះតាមបណ្ដាញសង្គម។

នាយករដ្ឋមន្ត្រីណាជីព​គឺជាគោលដៅនៃការវាយប្រហារ និងថ្កោលទោ យ៉ាងខ្លាំងពីក្រុមគណបក្សប្រឆាំង និងសង្គមករណីសង្ស័យលោកជាប់ពាក់់ព័ន្ធនឹងការទាញផលប្រយោជន៍របស់រដ្ឋជាទ្រព្យ បន្ទាប់ពីកាសែត The Wall Street Journal បានចុះផ្សាយថា លោក ណាជីព បានបង្វិលប្រាក់ជិត ៧០០លានដុល្លារ អាមេរិក ពីធនាគារមូលនិធិរបស់រដ្ឋ 1​MDB ដែលជារឿងអាស្រូវមួយ​របស់លោកណាជីព។

មេធាវីរបស់វិចិត្រករនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការជាន់ទាប។តាមលោកមេធាវីវិចិត្រករ Fahmi Reza ត្រូវបានតុលាការផ្តន្ទាទោសមួយខែនិងពិន័យ ប្រាក់ ៧ពាន់ ៧រយដុល្លារ។

រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីណាជីពបានឃ្លាំមើលជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយឯរាជ្យ។

ប្រទេសម៉ាឡេស៊ីនឹងមានព្រឹត្តិការណ៍បោះឆ្នោតសភានៅខែចុងខែមថុនា​ដែលជាការប្រឈមមួយរបស់លោកណាជិីព ខណៈគណបក្សរបស់លោកបានធ្លាក់ប្រជាប្រិយជាខ្លាំង ដោយសារករណីប្រាក់ជិត ៧០០លានដុល្លារអាមេរិក និងបញ្ហាសង្គម។លោក ណាជីពបានឡើងធ្វើជានាយករដ្ឋមន្ត្រី រយៈពេល ៩ឆ្នាំមកហើយ ៕

Share

ព័ត៌មានទាក់ទង

Image