en     km
en     km

សម្ដេច ហ៊ុន សែន ប្រកាសផ្ដល់ជូនសេវាកម្មពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃដល់បុគ្គលិកដោះមីន

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសជាសាធារណៈ ថា  បុគ្គលិកធ្វើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះទាំងអស់នៅកម្ពុជា (CMAC, Hello Trust)  គឺទទួលបានសេវាកម្មពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ។

ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដីដូចនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង ១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដដែល ក្នុងរឿងនេះ លោកបានស្នើសុំអោយក្រសួងសុខាភិបាលចូលរួមសហការជាមួយអង្គភាពប្រតិប្តិការដោះមីន ដើម្បីធ្វើការផ្ដល់ជូននូវសេវាកម្មគាំពារសុខភាពថ្មីនេះ អោយទទួលបានគ្រប់ៗគ្នា៕

 

Share

ព័ត៌មានទាក់ទង

Image