en     km
en     km

លោក សម រង្ស៊ី ថា អូស្ត្រាលីប្រហែលជាពិចារណាសំណើរបស់លោកផ្ដល់សិទិ្ធជ្រកកោនជូនគ្រួសារលោក កែម ឡី  

Share

លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងបាននិយាយថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីប្រហែលជាពិចារណាសំណើរបស់លោក សុំឱ្យក្រុងកាំបេរ៉ាទទួលយកសកម្មជនគណបក្សរបស់លោកដែលសុំសិទ្ធិជ្រកកោន។

តែបែបនេះក្ដី លោក សម រង្ស៊ី ដែលស្រង់សំដីដោយ គេហទំព័រ Nine.com.au នៃប្រទេសអូស្ត្រាលីមកចុះផ្សាយថា រដ្ឋាភិបាល អូស្ត្រាលីហាក់នៅស្ទាក់ស្ទើរនៅឡើយ។

អតីតមេបក្សប្រឆាំងដែលនិរទេសរូបនេះ បានលើកឡើងអំពីប្រពន្ធនិងកូនប្រុសរបស់អ្នកវិភាគ កែម​ ឡី កំពុងរស់នៅប្រទេស ថៃដែលលោកថា ពួកគាត់រស់នៅប្រទេសថៃ ១៥ខែមកហើយនោះ កំពុងរង់ចាំសិទ្ធិជ្រកកោនមកសរ់នៅប្រទេសអូស្ត្រាលី។

លោកទទូចថា អូស្ត្រាលីគួរទទួលយកជនភៀសខ្លួនកម្ពុជា ព្រោះកម្ពុជាមានកិច្ចព្រមព្រៀងមួយជាមួយអូស្ត្រាលីទាក់ទងនឹង ជនភៀសខ្លួនដែលកម្ពុជាបានទទួលពីអូស្ត្រាលីកន្លងមក។

តាមប្រភពដដែលនេះ លោក សម រង្សី បានទទូចដូចនេះ ខណៈលោក​កំពុងស្ថិតប្រទេសអូស្ត្រាលី ។ ស្ថិតក្នុងប្រទេសគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជឿនលឿនមួយនេះ អតីតមេបក្សប្រឆាំងនេះ បានជួបអ្នកតំណាងរាស្ត្រ​​ និងមន្ត្រីការបរទេសអូស្ត្រាលីជាច្រើនរូប៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង