en     km
en     km

ក្រសួងមហាផ្ទៃ​ ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​មូលនិធិ​ ឈាន​ ឆាយ​ ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​

Share

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​មូលនិធិ​ ឈាន​ ឆាយ​ ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ និង​ជួយ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោកស្រី ជួ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

 

​ក្នុង​ឱកាស​ចុះ​អនុស្សរណៈ​នេះ​ លោកស្រី​ ជួ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចុះ​អនុស្សរណៈ​នេះ​ គឺ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ ឆ្លើយ​តប​ទៅ​ និង​បំណង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ក៏​ដូច​ជា​ការ​រត់ពន្ធ​ជន​ទេសន្ដរប្រវេសន៍​ឆ្លង​ដែន​ ឬ​ក៏​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ផ្សេងៗ​ មក​លើ​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​ថៃ​។​

​លោកស្រី​ បន្ដ​ថា​ទៀត​ថា​ ក្រសួងមហាផ្ទៃ​ និង​សហការ​ជាមួយ​សហ​មា​គម​មូលនិធិ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ទៅ​ដល់​ពលករ​ខ្មែរ​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ ឬ​ក៏​ត្រូវ​បាន​គេ​លួច​ជួញដូរ​ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​។​ តែ​យ៉ាងណា​លោកស្រី​បញ្ជាក់​ថា​ ការ​អនុញ្ញាត​ឲ្យ​មាន​មូលនិធិ​នេះ​ មិនមែន​បាន​ន័យ​ថា​ ឲ្យ​មក​ធ្វើការ​ជំនួស​រាជរដ្ឋាភិបាល​ទេ​ ក៏​ប៉ុន្ដែ​វា​អាច​ជា​ផ្នែក​មួយ​ ក្នុង​ការ​រួមចំណែក​ធ្វើ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​។​

​លោកស្រី​ ជួ​ ប៊ុ​ន​អេ​ង​ ៖«​អ​ញ្ចឹ​ង​មូលនិធិ​នេះ​ អាច​រួមចំណែក​មួយ​ចំណែក​ យើង​មិន​មាន​ន័យ​ថា​ អាច​ធ្វើ​បាន​ជំនួស​រដ្ឋាភិបាល​នោះ​ទេ​ ប៉ុន្ដែ​ដោយសារ​តែ​គាត់​មាន​បណ្ដាញ​ច្រើន​ទាំង​នៅ​កម្ពុជា​ ទាំង​នៅ​ប្រទេស​ថៃ​។​ អ​ញ្ចឹ​ង​គាត់​អាច​មាន​សក្ក​ដា​នុ​ពល​មួយ​នៅ​ក្នុង​ការ​ស្វែងរក​ការ​ជួយ​គាំទ្រ​ ឬ​មួយ​ជួយ​សម្របសម្រួល​ ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ប្រែប្រួល​ប្រសើរ​ឡើង​ស្ថានភាព​ពលករ​»​។​

​លោកស្រី​ ជួ​ ប៊ុ​ន​អេ​ង​ បង្ហាញ​ក្ដី​រំពឹង​ថា​ ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ជួញដូរ​ទៅ​ប្រទេស​ថៃ​ ឬ​ក៏​ពលករ​ដែល​ជួប​បញ្ហា​នៅ​ប្រទេស​ថៃ​ នឹង​ត្រូវ​បាន​ផ្ដល់​ការ​ជួយ​សង្គ្រោះ​កាន់​រហ័ស​ជាង​មុន​។​ សមាគម​មូលនិធិ​ ឈាន​ ឆាយ​ បច្ចុប្បន្ន​មាន​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោង​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ​ ហើយ​ក្រៅ​តែ​ពី​មាន​ស្នាក់​នៅ​កម្ពុជា​ គឺ​សមាគម​នេះ​ក៏​មាន​ស្នាក់​ការ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​ពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ចំនួន​ប្រមា​ន​ ១​លាន​ ២​សែន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image