en     km
en     km

អតីតនាយករដ្ឋមន្ត្រីហ្សិមបាវ៉េទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ

Share

លោក Morgan Tsvangirai ដែលជាមេដឹកនាំគណបក្ស និងធ្លាប់ជានាយករដ្ឋមន្ត្រីបានទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ ដោយសារជំងឺមហារីកពោះវៀនធំ។

មន្ត្រីជាន់ខ្ពស់នៃគណបក្ស ប្រឆាំងបាន និយាយថា លោក Tsvangirai បានទទួលមរណភាពនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ទីដែលលោកទៅព្យាបាលជំងឺ។ ​

លោក Tsvangirai ធ្លាប់ជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាល ចំម្រុះ ជាមួយអតីតប្រធានាធិបតី Robert Mugabe ។ លោក Robert Mugabe ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនៅពេលលោកមានអាយុ ៩៣ឆ្នាំ។

លោក Tsvangirai ត្រូវបានដាក់ឈ្មោះថាជាអ្នកនយោបាយដើម្បីសេរីភាពនៃប្រជាជន ហ្សិមបាវ៉េ។

ប្រទេសហ្សិមបាវ៉េ នឹងបោះឆ្នោតប្រធានាធិបតីនៅ ខែមិថុនា ឆ្នាំ២០១៨នេះ ។ គណបក្សចលនាដើម្បីការផ្លាស់ប្ដូរ បានប្រកាសសាមគ្គីភាពផ្ទៃក្នុងបក្ស កាន់តែរឹងមាំបន្ថែមទៀត ទោះជាអវត្តមានមេដឹកនាំ​រូបនេះក៏ដោយ ៕

 

ប្រភពៈ BBC

Share

ព័ត៌មានទាក់ទង

Image