en     km
en     km

សម្ដេច ហ៊ុន សែន ជូនពរអោយពលរដ្ឋខ្មែរកាត់សែស្រឡាយចិនរកស៊ីមានបាន

Share

ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ សម្ដេច ហ៊ុន សែន និងភរិយាបានជូនពរដល់ពលរដ្ឋខ្មែរដែលកាត់សែ ស្រឡាយចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្ដីសុខ  សុភម ង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

សារជូនពររបស់សម្ដេចហ៊ុន សែន និងភរិយាមកកាន់ពលរដ្ឋខ្មែរដូចនេះ ធ្វើឡើងនៅគេហទំព័រហ្វេសប៊ុករបស់សម្ដេច។

នៅក្នុងខ្លឹមសារនៃការជូនពរនៅក្នុងថ្ងៃសែនចិននេះដែរ សម្ដេចក៏បានក្រែនរំលឹកដល់ពលរដ្ឋអោយប្រុងប្រយ័ត្នចំពោះការដុតទានធូប និងការធ្វើដំណើរកំសាន្ដទីជិតឆ្ងាយផងដែរ៕

Share

ព័ត៌មានទាក់ទង

Image