en     km
en     km

តម្រួតថៃ​ឃាត់ខ្លួន​ពលរដ្ឋខ្មែរករណីដឹកឈើ​ពី​ថៃ​ចូល​កម្ពុជា​

Share

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះបានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ ១​នាក់​ ពី​បទ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា​។​

​តាមគេហទំព័រដដែលនេះ  ក្រៅពីជនជាតិខ្មែរដែលត្រូវបានតម្រួតថៃឃាត់ខ្លួន ក្នុងនោះក៏មាន​ជនជាតិ​ថៃ ​១រូប ដែលជា​អ្នកបើកបរ​រថយន្តហើយត្រូវបានឃាត់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរដែលត្រូវបានតម្រួតថៃឃាត់ខ្លួន​មានឈ្មោះ​ ង៉ែត​ ស្រី​ធា​ ភេទ​ស្រី​ អាយុ​ ៤៧​ ឆ្នាំ​ រស់នៅ​ភូមិ​គិរី​មង្គល​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ៕

 

Share

Image
Image
Image