en     km
en     km

អង្គការ​អន្តរជាតិ​ បន្ត​ជំរុញ​កម្ពុជា​ ទម្លាក់​ចោល​បទ​ចោទ​ ប្រឆាំង​អតីត​អ្នក​រាយ​ការ​ព័ត៌មាន​ វិទ្យុ​អាស៊ី​សេរី​

Share

ភ្នំពេញ​ ៖​ អតីត​អ្នករាយការណ៍​ព័ត៌មាន​ ២​រូប​ ឲ្យ​វិទ្យុ​អា​សេរី​ ផ្សាយ​ជា​ខេមរៈភាសា​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ កម្ពុជា​ ចោទប្រកាន់​ ពី​បទ​ចារកម្ម​ បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​ រយៈពេល​ ៣​ខែ​ មក​ហើយ​។​ ជន​ត្រូវ​ចោទ​ទាំង​២​រូប​នេះ​ ម្នាក់​ឈ្មោះ​ អួន​ ឈិ​ន​ និង​ យាង​ សុ​ ជា​មេត្តា​។​ ករណី​ពួក​គេ​នេះ​ ធ្វើ​ឱ្យ​ ក​ម្ព​ជា​រង​ការ​រិះគន់​ថា​ ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ​និង​សារព័ត៌​មាននៅ​កម្ពុជា​។​ ដូច​ករណី​នេះ​ យ៉ាងតិច​អង្គការ​អន្ដរជាតិ​ចំនួន​ ០៤​ រួម​នឹង​អង្គការ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ​ មាន​សេរីភាព​ឡើង​វិញ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖

 

លោក អួន ឈិន (ខាងឆ្វេង) និង យាង សុ ជាមេត្តា

អង្គការ​អន្ដរជាតិ​ទាំងនោះ​រួម​មាន​ អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន​ (RSF)​ គណៈកម្មការ​ ការពារ​អ្នក​សារព័ត៌មាន​ (CPJ)​ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍​ (SEAPA)​ ក្លឹ​ប​អ្នក​សារព័ត៌​មាននៅ​ក្រៅប្រទេស​ (OPCC)​ រួម​នឹង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ ។​ សេចក្ដីថ្លែងការណ៍​ របស់​អង្គការ​ទាំងនេះ​ បាន​រៀបរាប់​ថា​ ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់​ ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ទាំង​ពីរ​ រូប​នេះ​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ និង​រំលោភ​រដ្ឋធម្មនុញ្ញ​ កម្ពុជា​ ដែល​ចែង​អំពី​ សិទ្ធិ​សេរីភាព​ សារព័ត៌មាន​។​

​សេចក្ដីថ្លែងការណ៍​ បាន​បន្ដ​ទៀត​ថា​ ការ​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ និង​មាត្រា​ ៤៤៥​ នៃ​ច្បាប់​នេះ​ គឺជា​ ការ​បំពាន​រួច​ទៅ​ហើយ​ ទៅ​លើ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ ។​ តាម​មាត្រា​នេះ​ ពួក​គាត់​ប្រឈម​មុខ​ ការ​ផ្ដន្ទា​ទៅ​ស​ចំនួន​ ១៥​ឆ្នាំ​។​ សេចក្ដីថ្លែងការណ៍​បាន​បន្ដ​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​ក្រមព្រហ្មទណ្ឌ​ ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ កើតឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រិះគន់​រដ្ឋាភិបាល​។​

Daniel​ Bastard​ ប្រធាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ ដែល​ប្រើប្រាស់​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​ឯករាជ្យ​ ។​

​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ លោក​ គឹ​ម​ សន្ដិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្ដិធម៌​ មាន​ប្រសាសន៍​ថា​ ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ​ គឺជា​ការ​អនុវត្ដ​ច្បាប់​របស់​កម្ពុជា​។​ លោក​បញ្ជាក់​ថា​ សេចក្ដីថ្លែងការណ៍​ទាំងឡាយ​របស់​អង្គការ​ផ្សេងៗ​ គឺជា​រូបភាព​មួយ​ដែល​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។​ តែ​លោក​ថា​ ករណី​របស់​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នេះ​ អាស្រ័យ​ទៅ​លើ​ការ​ស៊ើបអង្កេត​របស់​តុលាការ​។​

​លោក​ គឹ​ម​ សន្ដិភាព​៖«​សម្រាប់​ការ​ដែល​អង្គការ​សង្គម​ស៊ី​វិល​ ឬ​អ្នក​ណាមួយ​និយាយ​អំពី​បញ្ហា​ មិន​មាន​ភស្ដុ​តាង​ឬ​មិន​មាន​អ្វី​នោះ​ គឺ​សូម​បញ្ជាក់​ថា​ ភស្ដុ​តាង​ ឬ​មិន​ភស្ដុ​តាង​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ច្បាប់​ បើ​ច្បាប់​កំណត់​ថា​ អំពើ​ណាមួយ​វា​ជា​ភស្ដុ​តាង​ដាក់បន្ទុក​សម្រាប់​ការ​ដាក់បន្ទុក​នៃ​អំពើ​នោះ​ហើយ​ ហ្នឹង​ច្បាប់​ជា​អ្នក​ថា​ តុលាការ​ជា​អ្នក​ស្វែងរក​ អ​ញ្ចឹ​ង​សុំ​ទុក​ភារកិច្ច​នេះ​ ជូន​ទៅ​ខាង​សមត្ថកិច្ច​របស់​តុលាការ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​»​។​

​ចំពោះ​ការ​រិះគន់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​ជា​ការ​លើក​ឡើង​របស់​ ប្រធាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ មិន​ទទួលស្គាល់​ការ​រិះគន់​នេះ​ទេ​ ។​ លោក​ថា​ សិទ្ធិ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ នៅ​តែ​ទូលំទូលាយ​ ហើយ​គ្មាន​អ្នក​សារព័ត៌​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​ការ​សរសេរ​អត្ថបទ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ​ទេ​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​៖«​ដូច​ជា​ករណី​អ្នក​ពីរ​នៅ​អាស៊ី​សេរី​អ​ញ្ចឹ​ង​ ជា​រឿង​របស់​គាត់​មួយ​ដោយឡែក​ គាត់​ប្រព្រឹត្ដ​ល្មើសច្បាប់​ក្នុង​ប្រទេស​មួយ​មាន​អធិបតេយ្យភាព​អ​ញ្ចឹ​ង​ហើយ​ គាត់​មិន​ដែល​យក​ឧបទ្ទវហេតុ​ ជាក់លាក់​ណាមួយ​មក​និយាយ​ទេ​ គាត់​និយាយ​រួមរស់​ អ​ញ្ចឹ​ង​ខ្ញុំ​សូម​វាយតម្លៃ​ថា​ វា​ជា​រឿង​ដដែលៗ​ទេ​ ចំពោះ​ក្រសួង​ព័ត៌មាន​មិន​ភ្ញាក់ផ្អើល​ចំពោះ​របាយការណ៍​របស់​គាត់​ហ្នឹង​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ចាត់​ចំណាត់ថ្នាក់​ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ លេខ​ ១៣២​ ក្នុង​ចំណោម​ ១៨០​ប្រទេស​ នៃ​របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ប្រចាំ​ ២០១៧​ ។​ អង្គការ​នេះ​ បាន​ព្យាករណ៍​ថា​ ប្រទេស​កម្ពុជា​ ទំនង​នឹង​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​៕

Share

ព័ត៌មានទាក់ទង

Image