en     km
en     km

ប្រធានាធិបតី Jacob Zuma ត្រូវបានបណ្ដេញពីប្រធានបក្សដោយសារធ្វើឱ្យបក្សធ្លាក់ការគាំទ្រ

Share

គណៈកម្មាធិការប្រតិបត្តិនៃគណបក្សសមាជជាតិនៃបក្សកាន់អំណាចនៅអាហ្វ្រិកខាងត្បូងបានសម្រេចបណ្ដេញលោក Jacob Zuma ពីតំណែងប្រធានបក្សដែលនាំឱ្យលោកប្រឈមមុខនឹងការបង្ខំឱ្យចាកចេញពីតំណែងប្រធានាធិបតី។

 ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិបានប្រជុំគ្នារហូត ១៣ម៉ោងកាលពីចន្ទ ទី ១២ កុម្ភៈ ម្សិលមិញនេះ។

តាមទីភ្នាក់ងារសារព័ត៌មាន Routers  អនុប្រធានរបស់លោក គឺ លោក Cyril Ramaphosa ត្រូវបានតែងតាំងជំនួសឱ្យធ្វើជាប្រធានគណបក្ស។

មូលហេតុដែលនាំឱ្យមានដកហូតលោក Jacob Zuma ពីតំណែងប្រធានបក្ស ព្រោះតែគណៈរដ្ឋរបស់លោកមួយចំនួនពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ ម្យ៉ាងទៀតការបញ្ចប់តំណែងនេះ ដោយសារលោក Jacob Zuma បាត់បង់ប្រជាប្រិយភាព ដែលជាដើមហេតុបារម្ភពីការចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ៕ ប្រភពៈ Reuters

Share

ព័ត៌មានទាក់ទង

Image