យ៉ាងតិចណាស់ អង្គការឃ្លាំមើលការបោះឆ្នោត ធំៗចំនួនពីរ ដែលសកម្មរឿងបោះឆ្នោត មិនបាន ដាក់សង្កេតការណ៍ដើម្បីវាយតម្លៃការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ កុម្ភៈនោះទេដោយអង្គការនេះ ចាត់ទុកថាជាការបោះឆ្នោតអសកល។
លោក កន សាវាង្សមន្ត្រីអង្កេតជាន់ខ្ពស់ នៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វេល បាន និយាយក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រីថា ដោយសារការបោះឆ្នោតនេះ មិនបានធ្វើឡើងដោយពលរដ្ឋផ្ទាល់ទើបអង្គការលោក មិនដាក់អ្នកសង្កេតការណ៍ទេ។
លោក បញ្ជាក់ថា ការបោះឆ្នោតនេះ គឺគេដឹងរួចហើយ ថាបក្សណាបានសមាជិកព្រឹទ្ធសភា បក្សណាមិនអាចយកបាន។ លោកបានពន្យល់លំអិតដូចនេះថា ៖
ចំណែក លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការ ឃ្លាំមើលការបោះឆ្នោតនិហ្វិចក៏បាន បញ្ជាក់ដូចនេះដែរ។
ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ប្រព្រឹត្តទៅនៅថ្ងៃទី២៥កុម្ភៈ ដែលគេហៅថាការបោះឆ្នោត អសកល មានអង្គបោះឆ្នោត ចេញពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០១៧។ គណបក្សដែលចូលរួមប្រកួតយកសមាជិកព្រឹទ្ធសភា មាន ៥៨ រូបគឺមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សយុវជនកម្ពុជា និង គណបក្សខែ្មររួបរួមជាតិ៕
