en     km
en     km

 ដូណាល់ ត្រាំ និង គីម ជុងអ៊ុន(ក្លែងក្លាយ) ណាត់ជួបគ្នានៅកូរ៉េខាងត្បូងបង្កការភ្ញាក់ផ្អើល

Share

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសុក្រ មានបុរសអនាមិក២នាក់ ស្លៀកពាក់ និងកែមុខមាត់ ដូចលោកត្រាំប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមក្នុងពិធីចាប់ផ្តើមកីឡាអូឡាពិករដូវត្រជាក់ នៅសាធារណរដ្ឋកូរ៉េ បង្កឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើល និងស្រែកហ៊ោកញ្ជៀវ។

                                                                ដូ ណាល់ត្រាំ និង គីម ជុងអ៊ុន ក្លែងក្លាយជួបគ្នានៅកូរ៉េខាងត្បូង។

 

វត្តមានមេដឹកនាំក្លែងក្លាយទាំងពីរក្នុងកីឡាអូឡាំពិកនៅកូរ៉េខាងត្បូងនេះ គឺគាប់ជួនឪពុកមា និងប្អូនស្រីរបស់ គីម ជុងអ៊ុន ក៏កំពុងមានវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិកនៅកូរ៉េខាងត្បូងនោះផងដែរ។

ក្នុងពេលនោះលោកស្រី គឹម យ៉ូជុង ជាប្អូនស្រីលោកជុងអ៊ុន និងអនុប្រធានាធិបតីអាមេរិក ម៉ែក ប៉ិនស៍ សម្លឹងមើលពួកគេពីវេទិកា។

យ៉ាងណាលោក ជុងអ៊ុន និងលោក ត្រាំ ក្លែងក្លាយ ត្រូវបានសន្តិសុខចាប់បណ្តេញចេញពីទីលានប្រកួត ។ ពេលនោះលោក ជុងអ៊ុន ក្លែងក្លាយបានស្រែកថា ” យើងត្រូវរ៉ូវគ្នាល្អណាស់ យើងចង់ឲ្យមានការភ្ញាក់ផ្អើល  យើងនាំមកនូវសន្តិភាពដល់អ្នករាល់គ្នា ហើយយើងត្រូវការសន្តិសុខ បណ្តេញចេញបែបនេះ ​ខ្ញុំយល់ថាអយុត្តិធម៌ណាស់ – តើអ្នករាល់គ្នាចង់បានសន្តិភាព​ មែនទេ ?”

 

                   ​លោក គីម ជុងអ៊ុន និង ត្រាំ កំពុងជជែកជាមួយសមត្ថកិច្ចដែលបណ្តាញអ្នកទាំងពីអូឡាំពិតនៅកូរ៉េខាងត្បូង។

 

សូមជំរាបជូនថា នៅថ្ងៃទី១០ ខែកុម្ភៈ នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអនុញ្ញាតឱ្យប្រធានសភាកូរ៉េខាងជើង គីម យ៉ុងណាម និងប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង ចូលជួបសំណះសំណាល់ នាឱកាសដែលចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០១៨ ។

                                                            ដូ ណាល់ត្រាំ និង គីម ជុងអ៊ុន ក្លែងក្លាយជួបគ្នានៅកូរ៉េខាងត្បូង។

 

ជាជំនួបមួយដ៏កម្រ វត្តមានទាំងពីរ បានទាក់ទាញក្រសែភ្នែកប្រជាជនកូរ៉េខាងត្បូងយ៉ាងខ្លាំង ព្រោះគណៈប្រតិភូទាំងនោះជាមនុស្សគ្រួសារត្រកូល គីម ដំបូងដែលជាន់ទឹកដីកូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានស្វាគមន៍លោក គីម យ៉ុងណាម នៅឯពិធីជប់លាងសម្រាប់មេដឹកនាំពិភពលោកដែលចូលរួមពិធីបើកកីឡាអូឡាំពិចរដូវរងា ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ៕

Share

ព័ត៌មានទាក់ទង

Image