en     km
en     km

ឥណ្ឌា៖ ស្ត្រីម្នាក់ត្រូវប្ដីបោកបញ្ឆោតឱ្យទៅពេទ្យដើម្បីវះយកក្រលៀន

Share

ឥណ្ឌា៖ បុរស ២នាក់ ម្នាក់ជាប្ ដីនិងម្នាក់ទៀតជាសាច់ថ្លៃត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានរាយការណ៍ប្រាប់ប៉ូលិសថា អ្នកទាំងពីរនេះបានបញ្ឆោតនាងឱ្យទៅពេទ្យដើម្បីពិនិត្យមើលមេរោគក្នុងក្រពះ តែទីបំផុតពេទ្យបានវះយកក្រលៀនប្រពន្ធខ្លួនទៅវិញ។

                                                                                                           ​រូបតំណាង

 

តាមសារព័ត៌មានក្នុងស្រុកដែលបណ្ដាញផ្សាយព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ប្ដីប្រពន្ធទាំងពីរនេះនៅរដ្ឋ West Bengal ​នៃប្រទេសឥណ្ឌា។​ ពួកគេបានលួមលោមប្រពន្ធឱ្យទៅពេទ្យ ខណៈនាងមានជំងឺដំបៅក្នុងក្រពះ រយៈពេលពីឆ្នាំមកហើយ។

កាលពីឆ្ នាំ២០១៧ ករណីនេះ កើតឡើងចំនួន ២ លើក គឺដូចរឿងរបស់ស្រ្តីរូប​នេះដែរ។

នៅប្រទេសឥណ្ឌាតាមទម្លាប់បើប្ដីប្រពន្ធលែងលះ គឺច្រើនកើតឡើងដោយសារជំលោះចំណងដៃខាងស្រី ដែលបុរសតែងទាម នាំឱ្យគ្រួសារមានវិបត្តិធ្ងន់ធ្ងរ។ នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា គឺមានប្រពៃណីស្រ្តីចូលដណ្តឹងបរុស៕

 

Share

ព័ត៌មានទាក់ទង

Image