en     km
en     km

ផ្លូវ និងទីសាធារណៈមួយចំនួនត្រូវបានហាមឃាត់នៅថ្ងៃហែរក្បួនឃោសនាបោះឆ្នោត

Share

ភ្នំពេញ៖ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនគណបក្សនយោបាយទាំងអស់ឱ្យបានល្អប្រសើរ និងដើម្បី ជៀសវាងការកកស្ទៈចរាចរដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្ដរជាតិ គ.ជ.ប នឹងសហការជាមួយអភិបាលរាជធានីភ្នំពេញធ្វើការហាមឃាត់ផ្លូវ និងទីសាធារណៈមួយចំនួន នៅអំឡុងពេលហែរក្បួនឃោសនាបោះឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប ដដែលនេះ ផ្លូវ វិថី និង មហាវិថីមួយចំនួនដែលត្រូវចៀសវាងក្នុងការហែក្បួរ រួមមាន៖

១.កំណាត់មហាវិថីព្រះនរោត្ដម (ចាប់ពីវិមានឯករាជ្យដល់ស្ដុបមន្ទីរពេទ្យព្រះអង្គឌួង)

២.មហាវិថីសហព័ន្ធរុស្ស៊ី

៣.កំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្ដុប បេ កា សេ ដល់ស្ដុបអតីតមន្ទីរពេទ្យចិន)

៤.កំណាត់មហាវិថីព្រះសីហនុ(ចាប់ពីនាគបាញ់ទឹកវិថីសុធារសដល់ស្ដុបអតីតមន្ទីរពេទ្យចិន)

៥.កំណាត់មហាវិថីម៉ៅសេទុង(ចាប់ពីស្ដុបចេនឡា ដល់ស្ដុបទេពផន)

៦.កំណាត់ផ្លូវទេពផន (ចាប់ពីកែងស្ដុបមហាវិថីព្រះមុនីវង្ស ដល់ស្ដុបនាងគង្ហីង)

៧.កំណាត់វិថីសុធារស(ចាប់ពីកែងផ្លូវលេខ ១៥៤ ដល់មហាវិថីព្រះសីហនុ)

៨.មហាវិថីព្រះសុរាម្រិត

៩.ផ្លូវជុំវិញព្រះបរមរាជវាំង(កំណាត់ផ្លូវលេខ ២៤០ -ផ្លូវលេខ ១៨៤ និងផ្លូវលេខ ១៩)

ដោយឡែកទីប្រជុំជនដែលត្រូវជៀសវាងប្រមូលផ្ដុំឃោសនា និងហែក្បួន រួមមាន៖

១.ផ្លូវជុំវិញផ្សារធំថ្មី

២.ផ្លូវជុំវិញផ្សារអូរឬស្សី

៣.ផ្លូវជុំវិញផ្សារអូឡាំពិក

៤.ផ្លូវជុំវិញផ្សារទួលទំពូង

៥.ផ្លូវជុំវិញផ្សារដេប៉ូ

៦.ផ្លូវជុំវិញផ្សារដើមគរ

ក្រៅពីទីប្រជុំជន និងផ្លូវ ដែលត្រូវជៀសវាងការប្រមូលផ្ដុំឃោសនាហើយនោះក៏នៅមានទីសាធារណៈមួយចំនួនដែលត្រូវជៀសវាងក្នុងការប្រមូលផ្ដុំឃោសនាផងដែរ ក្នុងនោះរួមមាន៖

១.សួនព្រះបរមរាជវាំង

២.ទីធ្លាព្រះមេរុ

៣.សួនមុខវត្តបទុវតី (អនុញ្ញាតជូនទីវាលការីឡាចុងខាងត្បូងសួនវត្តបទុមវតី)

៤.ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល

៥.ទីធ្លារូបសំណាកលោកយាយពេញ

៦.សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

៧.សួនច្បារសម្ដេច ហ៊ុន សែន

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ ប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងនោះផងដែរ គណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៤ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រួមមាន គណបក្សប្រជាជនកម្ពុជា  គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕

Share

ព័ត៌មានទាក់ទង

Image