របាយការណ៍អគ្គនាយកដ្ឋានគយ វៀតណាមបង្ហាញថាពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមនៅក្នុងឆ្នាំ២០១៧កើនឡើង២៩.៧ភាគរយស្មើនឹង ៣.៨ពាន់លានដុល្លារអាមេរិក។
ប្រទេសវៀតណាមនាំចេញទំនិញមកទីផ្សារកម្ពុជាសរុប២.៧៧ពាន់លានកើនឡើង២៦.១ភាគរយកាលពីឆ្នាំមុន។ប្រទេសវៀតណាមនាំទំនិញដែកថែបនិងផលិតផលដែកក្នុងទំហំទឹកប្រាក់៥២១លានដុល្លារ កើន៦៩.៧ភាគរយ ធៀបទៅនឹងឆ្នាំមុន។ការនាំចេញប្រេងនិងប្រេងសាំងក្នុងទំហំទឹកប្រាក់៣៧៥លានកើន៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមសារព័ត៌មានវៀតណាមណែត។
សារព័ត៌មានវៀតណាមចុះផ្សាយថាទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅទីផ្សារប្រទេសវៀតណាមកើនដល់១ពាន់លានដុល្លារមានកំណើន៤០.៦ភាគរយកាលពីឆ្នាំមុន។កម្ពុជានាំចេញផលិតផលពីឈើនិងឈើហុបក្នុងទំហំទឹកប្រាក់២១៤លានដុល្លារ ក្នុងកំណើន១៦.៩ភាគរយ។ការនាំចេញគ្រាប់ស្វាយចន្ទីក្នុងទឹកប្រាក់១៦៨លានដុល្លារកើន៤៦ភាគរយនិង ជ័រកៅស៊ូ១៣៨លានដុល្លារកើន៦៤ភាគរយ។
មេដឹកនាំកម្ពុជា-វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់៥ពាន់ដុល្លារ។បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣និងវិនិយោគិនបរទេសធំទី៥នៅកម្ពុជា។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំចុងក្រោយនេះបង្ហាញពីការអភិវឌ្ឍន៍រឹងមាំ។សិត្ថិពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមបង្ហាញថាមានកំណើនពី១៨៤លានដុល្លារនៅឆ្នាំ២០០១និង៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៦៕ ប្រភព៖VNS